ធនាគារ ABA គាំទ្រដល់ “ទិវាគ្រួសារ” ដើម្បីការរួមរួមគ្រួសារក្នុងសហគមន៍

10/02/2015

ធនាគារ ABA គាំទ្រដល់ “ទិវាគ្រួសារ” ដើម្បីការរួមរួមគ្រួសារក្នុងសហគមន៍ធនាគារ ABA គាំទ្រដល់ “ទិវាគ្រួសារ” ដើម្បីការរួមរួមគ្រួសារក្នុងសហគមន៍

នៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2015 ធនាគារ ABA បានសហការ ជាមួយ ក្រុមហ៊ុនក្នុងស្រុក ជាច្រើនដើម្បីគាំទ្រ "ទិវាគ្រួសារ" រៀបចំដោយ សាលាអន្តរជាតិ ហ្វូតព្រីន ក្នុងរាជធានីភ្នំពេញ។ ធនាគារ ABA បានរៀបចំសកម្មភាព សប្បាយរីករាយជាច្រើន រូមនឹងល្បែងប្រកួតប្រជែង សម្រាប់កុមារ និង ឪពុកម្តាយ របស់ពួកគេ។ លើសពីនេះ អ្នកឈ្នះក្នុងការប្រកួតទាំងអស់ ក្នុងព្រឹត្តិការណ៍នេះ ក៏បានទទួលកញ្ចប់អនុស្សាវរីយ៍ ពីធនាគារ ABA ថែមទៀតផង។ ព្រឹត្តិការណ៍នេះ បានប្រារព្ធ ឡើងនៅ ក្លឹបកីឡា Downtown Sports Club និង មានអ្នក ចូលរួមជាង 500 នាក់សុទ្ធសឹង ជាសិស្សានុសិស្ស និងក្រុម គ្រួសាររបស់ពួកគេ។

ទិវាគ្រួសារ ជាឱកាសដ៏ល្អមួយ ដើម្បីបង្កើនសាមគ្គីភាព ជាធ្លុងមួយ ក្នុងក្រុមគ្រួសារ ដែល រស់ក្នុងសហគមន៍។ លោកស្រី ចាប ចន្ទ័ឌីណា ប្រធានទំនាក់ទំនងសាធារណៈរបស់ធនាគារ ABA បានឱ្យដឹងថា “នេះជាការបង្កើតជាចំណង ដ៏ល្អប្រសើរ រវាងកុមារៗ និង ក្រុមគ្រួសារ ជាពិសេសឪពុកម្តាយរបស់ពួកគេ”។ លោកស្រី បន្ថែមទៀតថា “ធនាគារ ABA បានរក្សាខ្ជាប់ និង អនុវត្តគោលការណ៏ទំនួលខុសត្រូវសង្គម ក្នុងបំណងរួមចំណែកជាវិជ្ជមានដល់ផលប្រយោជន៍ ក្នុងសហគមន៍ និង ការរស់នៅប្រចាំថ្ងៃ របស់អតិថិជនយើង។"

ការគាំទ្ររបស់ធនាគារ ABA ចំពោះព្រឹត្តិការណ៍នេះ គឺជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយទំនួលខុសត្រូវសង្គម CSR និង ជាគុណតម្លៃស្នូលរបស់ធនាគារ ។ នេះក៏ជាគោលដៅផ្ទាល់ សំដៅចូលរួមចំណែកជាវិជ្ជមានដល់ប្រទេស កម្ពុជា និងរួមចំណែកដើរតួនាទីដ៏មានប្រយោជន៍ សម្រាប់ជីវិតរស់នៅរបស់អតិថិជន នាពេលបច្ចុប្បន្ន ក៏ដូចជា អនាគត សម្រាប់ ប្រទេសជាតិទាំងមូលផងដែរ។