ធនាគារ ABA ប្រារព្ធពិធីអបអរសាទរឆ្នាំដ៏ត្រចះត្រចង់របស់ខ្លួន

26/12/2014

ធនាគារ ABA ប្រារព្ធពិធីអបអរសាទរឆ្នាំដ៏ត្រចះត្រចង់របស់ខ្លួនធនាគារ ABA ប្រារព្ធពិធីអបអរសាទរឆ្នាំដ៏ត្រចះត្រចង់របស់ខ្លួន

កាលពីថ្ងៃទី២០ ខែមីនា នេះ ធនាគារ ABA បានប្រារព្ធ ពិធីជប់លៀងប្រចាំឆ្នាំ សម្រាប់បុគ្គលិករបស់ខ្លួន នៅរាជធានីភ្នំពេញ ដែលតែងតែប្រារព្ធធ្វើ ជារៀងរាល់ឆ្នាំដូចសព្វដង។ ឆ្នាំនេះមានបុគ្គលិកធនាគារជាង ៧០០នាក់ មកពីសាខានានា ទូទាំងប្រទេសកម្ពុជា បានមកចូលរួមនៅក្នុងកម្មវិធីនេះ។

ពិធីជប់លៀង ប្រចាំឆ្នាំសម្រាប់បុគ្គលិកនេះ តែងតែជួបជុំបុគ្គលិកធនាគារទាំងអស់ ដើម្បីធ្វើការបូកសរុបលទ្ធផលប្រចាំឆ្នាំ និង ផ្តល់រង្វាន់ជូនបុគ្គលិក ក្រុមការងារ និងសាខាដែលមានស្នាដៃឆ្នើមជាងគេនៅក្នុងបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល និង សប្បាយរីករាយ។

ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ក្រោមចំណងជើង "ឆ្នាំដ៏ត្រចះត្រចង់" ដោយសារធនាគារ សម្រេចបាននូវស្នាដៃដ៏ល្អប្រសើរ ជាច្រើននៅក្នុងឆ្នាំ២០១៤ នេះ។ ជាកិច្ចចាប់ផ្តើមនៃការបើកពិធី លោក Ashat Azhikhanov អគ្គនាយក នៃធនាគារ ABA ស្របពេលដែលទទួលបានលទ្ធផល ហិរញ្ញវត្ថុសំខាន់ៗ មួយចំនួន ក៏បានរៀបរាប់ផងដែរ អំពីសមិទ្ធផលការងារធំបំផុតដ៏គួរឲ្យគត់សម្គាល់ប្រចាំឆ្នាំនេះដែល រួមមានដូចជា៖ ការចូលរួមរបស់ភាគហ៊ុនិកថ្មីមួយគឺធនាគារជាតិនៃកាណាដា ការបើកសម្ពោធសាខាថ្មីចំនួន ប្រាំបី ការទទួលបានពានរង្វាន់ធំបំផុតដ៏គួរឲ្យកត់សម្គាល់នៅក្នុងវិស័យធនាគារពីទស្សនាវដ្តី Euromoney និង The Banker ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន UnionPay International នៅប្រទេសចិនផងដែរ។

លោក Azhikhanov ក៏បានប្រកាសអំពីផែនការ និង យុទ្ធសាស្ត្រនានា សម្រាប់ការអភិវឌ្ឍ ធនាគារនៅក្នុង ឆ្នាំ២០១៥ ខាងមុខនេះផងដែរ។ ផែនការ និង យុទ្ធសាស្ត្រទាំងនេះ រួមមាន ការបង្កើនមូលធនរបស់ធនាគារ ការពង្រីកប្រតិបត្តិការរបស់ធនាគារនៅក្នុងតំបន់ឲ្យបានខ្លាំងក្លា និងការដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវា ដែលមានលក្ខណៈពិសេសជាងគេ ដូចជាសេវាធនាគារតាមទូរស័ព្ទចល័ត និងសេវាប្រកបដោយបច្ចេកវិទ្យា ឈានមុខគេផ្សេងៗទៀត។

នៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំកំពូលរបស់ធនាគារ ABA ក៏បានផ្តល់រង្វាន់លើកទឹកចិត្ត និងអំណោយដ៏មានតម្លៃដល់បុគ្គលិក ក្រុមការងារ និងសាខានានា ដែលបានសម្រេចកិច្ចការប្រកបដោយប្រសិទ្ធផលនៅក្នុងឆ្នាំនេះផងដែរ។

បន្ទាប់មកទៀត ភ្ញៀវកិត្តិយសទាំងអស់ បានចូលរួម សប្បាយរីករាយជាមួយនឹង កម្មវិធីកំសាន្តអារម្មណ៍ ដោយមានក្រុមតន្ត្រីផ្ទាល់ ការសម្តែងតែម្នាក់ឯង និង សម្តែងជាក្រុមរបស់បុគ្គលិក ព្រមទាំងមាន ការចាប់រង្វាន់ផ្សងសំណាង និងកម្មវិធីរាំលេងកំសាន្តផងដែរ។