ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ដំបូង​គេ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ ក្នុង​ការ​បម្រើ​អតិថិជន​

04/Oct/2021

ABA Poipet kh 1ABA Poipet kh 1
ABA 24/7 Poipet 2ABA 24/7 Poipet 2
ABA 24/7 Poipet 3ABA 24/7 Poipet 3

​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ បាន​ពង្រីក​បន្ថែម​ទៀត​ ដើម្បី​នាំ​យក​ស្វ័​យ​សេវា​ធនាគារ​ដ៏​ងាយស្រួល​ទៅ​កាន់​អតិថិជន​បន្ថែម​ទៀត​។​ ថ្ងៃនេះ​ ធនាគារ​ ABA​ មាន​សេចក្ដី​សោម​ន្ស​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​បើក​ដំណើរការ​ទីតាំង​ ABA​ 24/7​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​ប៉ោយ​ប៉ែ​ត​ សាល​នាគ​ទេព​ លើ​ផ្លូវ​16​ ទីតាំង​នេះ​គឺជា​ការ​បន្ថែម​ដ៏​ល្អ​មួយ​ទៅ​លើ​សេវាកម្ម​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ ដែល​មាន​ទីតាំង​ក្បែរ​គ្នា​នឹង​ធនាគារ​ ABA​ សាខា​ប៉ោយ​ប៉ែ​ត​ ។​

​ប្រជាជន​ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​អាច​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ប្រចាំ​ថ្ងៃ​ដូច​ជា​ ដាក់​ប្រាក់​ ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ពី​ធនាគារ​ដទៃ​ដោយ​ពុំ​ចាំបាច់​តម្រង់​ជួរ​នៅ​សាខា​របស់​ធនាគារ​ឡើយ​។​ ទីតាំង​នេះ​មាន​ចំណត​យ៉ាង​ធំ​ទូលាយ​ និង​សន្ដិសុខ​ប្រចាំការ​ 24​ ម៉ោង​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់​អតិថិជន​។​

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ នេះ​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​ 2​ សង្កាត់​ប៉ោយ​ប៉ោយ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ស្វែងរក​ទីតាំង​ ចុច​ លើ​ផែនទី​នេះ​ ។​

សម្រាប់​ព័ត​មាន​ផ្សេងៗ​ទាក់ទង​នឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ស្វែងរក​នៅ​លើ​ ទំព័រ ABA​ 24/7

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​