​ទីតាំង​ ABA​ 24/7​ បើក​ដំណើរការ​នៅ ​ចាក់​អង្រែ​ក្រោម​ហើយ​

30/Dec/2020

ABA 24-7 Chak Angre KH 1ABA 24-7 Chak Angre KH 1
ABA 24-7 Chak Angre KH 2ABA 24-7 Chak Angre KH 2
ABA 24-7 Chak Angre KH 3ABA 24-7 Chak Angre KH 3
ABA 24-7 Chak Angre KH 4ABA 24-7 Chak Angre KH 4
ABA 24-7 Chak Angre KH 5ABA 24-7 Chak Angre KH 5

​ធនាគារ​ ABA​ ធ្វើការ​ពង្រីក​បណ្តាញ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ របស់​ខ្លួន​ ដោយ​បន្ថែម​ទីតាំង​ថ្មី​នៅ​តំបន់​ចាក់​អង្រែ​ក្រោម​ក្នុង​រាជធានី​ភ្នំពេញ​។​ ​

ដោយ​ស្ថិត​នៅ​ផ្សារ​ទំនើប​ WB​ Arena​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ 2​ ទីតាំង​បន្ថែម​ថ្មី​ ABA​ 24/7​ ជួយ​គាំទ្រ​យ៉ាង​ប្រសើរ​ដល់​ស្វ័​យ​សេវា​ធនាគារ​ ABA​ ប្រចាំ​សាខា​ច្បា​អំពៅ​ និង​សាខា​តា​ខ្មៅ​ ដែល​ស្ថិត​នៅ​ជិតៗ​នោះ​។​ ទីតាំង​ ABA​ 24/7​ ថ្មី​នេះ​មាន​ចំណត​ឥត​គិតថ្លៃ​ និង​មាន​សន្តិសុខ​ប្រចាំការ​គ្រប់ពេលវេលា​ទៀត​ផង​។​

ទីតាំង​ពិតប្រាកដ​របស់​ ABA​ 24/7​ មាននៅ​ទី​នេះ​ https://bit.ly/3rCzfDP

ABA​ 24/7​ ជា​សមាសភាព​ស្នូល​មួយ​របស់​ធនាគារ​ មាន​ផ្តល់​សេវា​ធនាគារ​ទូលំទូលាយ​ 24​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ ដែល​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ដាក់​ និង​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​រង់ចាំ​នៅ​សាខា​ធនាគារ​ទៀត​ឡើយ​។​ ABA​ 24/7​ ក៏​មាន​សេវា​ដាក់​មូល​ប្ប​ទា​នប​ត្រ​តាម​ម៉ាស៊ីន​ស្វ័​យ​សេវា​ផង​ដែរ​។​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​នេះ​ទទួល​មូល​ប្ប​ទា​នប​ត្រ​របស់​ធនាគារ​ ABA​ ព្រមទាំង​មូល​ប្ប​ទា​នប​ត្រ​ពី​ធនាគារ​ក្នុងស្រុក​ផ្សេងៗ​ទៀត​។​

សម្រាប់​ច​ម្ង​ល់​ណាមួយ​អំពី​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​ ព័ត៌មាន​បន្ថែម​អំពី​ ABA​ 24/7​ មាននៅ​ត្រង់នេះ​។​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើងខ្ញុំ​!