ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់

13/08/2014

ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់
ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មនាំមុខគេមួយ បានប្រកាសបើក សាខាថ្មីរបស់ខ្លួននៅក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។ សាខាបើកថ្មីទាំងពីរនេះ ផ្តល់នូវ ផលិតផល និង សេវាធនាគារពេញលេញដូចជាការបើក និងការថែទាំគណនីផ្សេងៗ តាមរយៈការផ្តល់ឥណទាន ការចេញ ប័ណ្ណទូទាត់ និងសេវាផ្សេងៗជាច្រើនទៀត។ការពង្រីកសាខាធនាគារនៅក្នុងតំបន់នេះ គឺជាការឆ្លើយ តបទៅនឹងកំណើនយ៉ាងខ្លាំងកា្លនូវចំនួនសហគ្រាស និង អាជីវកម្មខ្នាតតូច ព្រមទាំងតម្រូវការចាំបាច់របស់ប្រជាជន សម្រាប់ផលិតផល និងសេវាធនាគារប្រកប ដោយ គុណភាព។

ជាការផ្តល់មតិយោបល់ពាក់ព័ន្ធនឹងការពង្រីកសាខានេះ លោក Askhat Azhikhanov អគ្គនាយកធនាគារ ABA បាន មានប្រសាសន៍ថា “ការពង្រីកសាខានេះមិនមែនសម្រាប់តែគោលបំណងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីចូលរួមនៅក្នុងទំនួលខុសត្រូវសង្គមសាជីវកម្មផងដែរ។ យើងបើកចំហចំពោះគំនិតផ្តួចផ្តើមក្នុង គោលបំណងលើកកម្ពស់សកម្មភាពសង្គមនៅក្នុងតំបន់នេះ បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងធនាគារ និង អាជីវកម្មផងដែរ”។

សាខាខេត្តកំពង់ធំមានអាសយដ្ឋាននៅអគារលេខ១៩ ផ្លូវជាតិលេខ៦ ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងគ្រប់គ្រងដោយលោក ហេង បូរី ដែលជាប្រធានសាខា។ បច្ចុប្បន្ន សាខានេះ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបនឹងការសាកសួរតាមរយៈទូរស័ព្ទលេខ ០៩៨ ២០៣ ៩៦៩។

សម្រាប់សាខាខេត្តពោធិ៍សាត់ សាខាថ្មីមានអាសយដ្ឋាននៅអគារលេខ៦៣៧-៦៣៨ ផ្លូវជាតិលេខ ៥ ភូមិរ៉ា ស្រុកផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងគ្រប់គ្រងដោយលោក ឈូ ខេងលី ដែលជាប្រធានសាខា។ លោកអ្នកអាចទំនាក់ទំនងមកសាខានេះតាមរយៈទូរស័ព្ទលេខ ០៩៨ ២០៣ ៩៧៩។

ថ្ងៃនេះ បណ្តាញសាខាធនាគារ ABA បានពង្រីករហូតដល់ចំនួន ២០សាខា នៅទូទាំងប្រទេសកម្ពុជា ដោយ មានទស្សនវិស័យពង្រីកឲ្យបាន ៤១កន្លែងនៅចុងឆ្នាំ២០១៧។ ធនាគារមានបំណងបើកសាខាចំនួនប្រាំ បន្ថែមទៀតនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ផ្នែកសេវាធនាគារនៅក្នុងរយៈពេលពីរខែបន្ទាប់ទៀតនេះ។