ធនាគារ​ ABA​ និង​ ទ្រូ​ម៉ា​ន់​នី​ សហការ​គ្នា​ដើម្បី​ផ្តល់​សេវា​បង់​កម្ចី​ និង​សេវា​ផ្ទេរ​ប្រាក់​

19/08/2019

ABA​ Bank​ and​ TrueMoney​ partner 7ABA​ Bank​ and​ TrueMoney​ partner 7
ABA​ Bank​ and​ TrueMoney​ partner 8ABA​ Bank​ and​ TrueMoney​ partner 8
ABA​ Bank​ and​ TrueMoney​ partner 9ABA​ Bank​ and​ TrueMoney​ partner 9
ABA​ Bank​ and​ TrueMoney​ partner 10ABA​ Bank​ and​ TrueMoney​ partner 10
ABA​ Bank​ and​ TrueMoney​ partner 11ABA​ Bank​ and​ TrueMoney​ partner 11

ធនាគារ​ ABA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​របស់​កម្ពុជា​ និង​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ ថ្ងៃនេះ​សូម​ប្រកាស​ជា​ផ្លូវការ​ ពី​កិច្ចសហការ​ដៃគូ​ជាមួយ​ទ្រូ​ម៉ា​ន់​នី​ ដែល​ជា​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ដើម្បី​ផ្ដល់​សេវា​បង់​កម្ចី​ និង​សេវា​ផ្ទេរ​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល​ដល់​អតិថិជន​។​

ក្នុង​ភាព​ជា​ដៃគូ​នេះ​ អតិថិជន​កម្ចី​របស់​ធនាគារ​ ABA​ អាច​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​ពួក​គេ​បាន​ តាម​រយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ទ្រូ​ម៉ា​ន់​នី​ជាង​ 10,000​ កន្លែង​ នៅ​ទូ​ទាំង​ប្រទេស​។​ បន្ថែម​ពីលើ​នេះ​ទៀត​ អតិថិជន​អាច​ផ្ទេរ​ប្រាក់​រវាង​គណនី​ទ្រូ​ម៉ា​ន់​នី​ និង​គណនី​ ABA​ បាន​យ៉ាង​ងាយស្រួល​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​របស់​ TrueMoney​ និង​ ABA​ Mobile​។​

សេវា​បង់​កម្ចី​នេះ​ ជួយ​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ABA​ ដែល​មាន​អាជីវកម្ម​ ឬ​មាន​កន្លែង​ស្នាក់​នៅ​ក្បែរ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ទ្រូ​ម៉ា​ន់​នី​ ជាង​សាខា​របស់​ធនាគារ​ ABA​។​ ដំណើរការ​នៃ​ការ​បង់​កម្ចី​ក៏​មាន​ភាព​ងាយស្រួល​ និង​រហ័ស​ផង​ដែរ​៖​ អតិថិជន​ ABA​ គ្រាន់តែ​ផ្ដល់​លេខ​គណនី​ទាំង​ 9​ខ្ទង់​ លេខ​ទូរស័ព្ទ​ និង​ប្រាក់​ត្រូវ​ដាក់​ជា​ប្រាក់​រៀល​ ឬ​ប្រាក់​ដុល្លារ​ ជា​ការ​ស្រេច​។​ បន្ទាប់​ពី​ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ​ អតិថិជន​ក៏​ទទួល​បាន​សារ​ជូនដំណឹង​តាម​រយៈ​ SMS​ និង​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ផង​ដែរ​។​

ការ​ផ្ទេរ​ប្រាក់​រវាង​កម្មវិធី​ទូរស័ព្ទ​ទាំង​ពីរ​ ក៏​ដំណើរការ​ទៅ​ដោយ​ចុច​តែ​ប៉ុន្មាន​ប៊ូ​តុង​តែ​ប៉ុណ្ណោះ​ ដោយ​ចូល​ទៅ​កាន់​មុខងារ​ ផ្ទេរ​ប្រាក់​ នៅ​ក្នុង​ ABA​ Mobile​ និង​មុខងារ​ ផ្ទេរ​ប្រាក់​ នៅ​ក្នុង​កម្មវិធី​ ទ្រូ​ម៉ា​ន់​នី​។​

“​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ លើ​ការ​ផ្តល់​សេវា​បង់​កម្ចី​ និង​សេវាកម្ម​ផ្ទេរ​ប្រាក់​នេះ​។​ ដំណាក់កាល​ដំបូង​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ ដែល​បាន​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ 2018​ បាន​ជួយ​អតិថិជន​កម្ចី​របស់​យើង​រាប់​ពាន់​នាក់​ ក្នុង​ការ​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល​ ថែម​ទាំង​សន្សំ​សំចៃ​ពេលវេលា​ និង​មិន​ចាំបាច់​ចំណាយ​កម្លាំង​ច្រើន​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​។​ “​ចាប់ពី​ពេល​នេះ​តទៅ​ អតិថិជន​របស់​យើង​ក៏​អាច​ផ្ទេរ​ប្រាក់​ទៅ​កាបូប​លុយ​របស់​ទ្រូ​ម៉ា​ន់​នី​ ហើយ​ប្រើ​វា​ដើម្បី​ទិញ​ទំនិញ​និង​សេវាកម្ម​ ឬ​ផ្គត់ផ្គង់​សាច់ញាតិ​របស់​ពួក​គេ​បាន​ផង​ដែរ​។​ នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយទៀត​ ក្នុង​ការ​ធ្វើ​បរិ​យា​បន្ន​ហិរញវត្ថុ​ និង​ការ​ពង្រីក​សេវាកម្ម​ធនាគារ​ទំនើប​ជូន​ដល់​ប្រជាជន​”​ លោក​បាន​បន្ថែម​។​

អ្នកស្រី​ Thi​ Thom​ Pham​ នាយក​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​  នៃ​ក្រុមហ៊ុនមេ​របស់​ទ្រូ​ម៉ា​ន់​នី​កម្ពុជា​  បាន​មាន​ប្រសាសន៍​ថា​៖​ “​ទ្រូ​ម៉ា​ន់​នី​ គឺជា​ក្រុមហ៊ុន​ដែល​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទំនើប​ថ្នាក់​តំបន់​ និង​ទទួល​បាន​ពានរង្វាន់​ក្នុង​ការ​ផ្តល់​នូវ​សេវា​សម្រាប់​អ្នក​ខ្វះ​លទ្ធភាព​ប្រើប្រាស់​សេវា​ធនាគារ​ និង​ឌី​ជី​ថ​ល​។​ យើង​បម្រើ​អតិថិជន​ជាង​ 40​លាន​នាក់​  ក្នុង​ 6​ ប្រទេស​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​ ដែល​បាន​ធ្វើ​ឲ្យ​យើង​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​ក៏​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​បាន​យ៉ាង​រហ័ស​ ជាមួយនឹង​បណ្តាញ​ភ្នាក់ងារ​ទូលំទូលាយ​ ដែល​បម្រើ​អតិថិជន​ជាង​ 2​ លាន​នាក់​ និង​បាន​ធ្វើ​ប្រតិបត្តិការ​ជិត​ 3​ លាន​ដង​ជា​រៀង​រាល់​ខែ​។​”

“​ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ប្រកាស​ជា​ផ្លូវការ​នេះ​ នាង​ខ្ញុំ​សូម​ជូនដំណឹង​ដល់​អតិថិជន​ដែល​ប្រើ​ ABA​ Mobile​ និង​អតិថិជន​ដែល​ប្រើ​កម្មវិធី​ទ្រូ​ម៉ា​ន់​នី​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ យើង​កំពុង​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​សម្រាប់​អតិថិជន​ទាំងអស់​ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ ថា​តើ​យើង​នឹង​ធ្វើការ​ផ្តល់​ជូន​អ្វី​ជា​ពិសេស​ខ្លះ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​!”​ លោកស្រី​បាន​បន្ថែម​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​ធនាគារ​ ABA​ និង​ទ្រូ​ម៉ា​ន់​នី​នេះ​ សូម​ទាក់ទង​មក​កាន់​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​ ABA​ តាម​រយៈ​លេខ​ 023​ 225​ 333​ ឬ​ ទ្រូ​ម៉ា​ន់​នី​តាម​រយៈ​លេខ​ 023​ 999​ 639​។​

អំពី​ក្រុមហ៊ុន​ ទ្រូ​ម៉ា​ន់​នី​
ទ្រូ​ម៉ា​ន់​នី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2003​ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ផ្តល់​ សេវា​ទូទាត់​ និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ 6​ (​ថៃ​ មី​យ៉ា​ន់​ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ កម្ពុជា​ ហ្វី​លី​ពី​ន​ និង​វៀតណាម​)​ ។​
ដោយសារ​កង្វះ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញ្ញវត្ថុ​ ធ្វើ​អោយ​មនុស្ស​រាប់​លាន​នាក់​ ខ្លះ​លទ្ធភាព​ក្នុង​ការ​ចាប់​យក​ឪ​កាស​សម្រាប់​ជីវិត​ខ្លួនឯង​ ដូច្នេះ​ហើយ​ទើប​ ទ្រូ​ម៉ា​ន់​នី​ មាន​គោលបំណង​ ក្លាយជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​ទំនើប​កម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត​ និង​ធំ​បំផុត​ ដែល​នឹង​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ​ ជាមួយ​និង​សេវា​ទូទាត់​ និង​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​។​
​ទ្រូ​ម៉ា​ន់​នី​ មាន​អ្នក​ប្រើប្រាស់​ជាង​ 40​ លាន​នាក់​ (​នៅ​ឆ្នាំ​ 2018)​ តាម​រយៈ​ e-wallet​ application​ និង​តាម​រយៈ​ភ្នាក់ងារ​ចំនួន​ 65,000​ (​សាខា​ TrueMoney)​ នៅ​ទូ​ទាំង​ ៦​ ប្រទេស​ វា​គឺជា​យីហោ​ fintech​ ដែល​មាន​បណ្តាញ​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​។

​ទ្រូ​ម៉ា​ន់​នី សុវត្ថិភាព​ ងាយស្រួល​ និង​មាន​តំលៃ​សមរម្យ​ដែល​ទ្រូ​ម៉ា​ន់​នី​ផ្តល់​ជូន​ ធ្វើ​ឲ្យ​បទ​ពិសោធ​ហិរញ្ញវត្ថុ​អាច​ធ្វើ​បាន​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​ យើង​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ ផ្នត់គំនិត​របស់​ប្រជាជន​ និង​ការ​ទូទាត់​អាជីវកម្ម​ ភាព​រីករាយ​ ជីវភាព​រស់នៅ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ថ្មី​នេះ​។​
តាម​រយៈ​ការ​ប្រើប្រាស់​បន្ថែម​អំពី​វិធីសាស្ត្រ​និង​ជំនាញ​បច្ចេកទេស​ ក្រុមហ៊ុន​ Ant​ Financial​ និង​ C.P.​ បាន​ដាក់​ជា​ក្រុម​ប្រព័ន្ធ​អេកូ​ដ៏​ធំ​ ក្នុង​គោលបំណង​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ក្នុង​តំបន់​ដោយ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ទាំង​អតិថិជន​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ឆ្ពោះទៅ​ជា​ការ​ទូទាត់​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​។​