ឧត្ដមភាពសេវាកម្មរបស់ធនាគារ ABA ត្រូវបានទទួលស្គាល់ដោយធនាគារ Standard Chartered Bank

25/03/2014

ឧត្ដមភាពសេវាកម្មរបស់ធនាគារ ABA ត្រូវបានទទួលស្គាល់ដោយធនាគារ Standard Chartered Bank

កាលពីខែមីនា ឆ្នាំ២០១៤ ធនាគារ ABA បានទទួលពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ Standard Chartered Bank ចំពោះអត្រាប្រតិបត្តិការ ដោយផ្ទាល់ (Straight Through Processing-STP) ដ៏ល្អប្រសើររបស់ខ្លួន ចំពោះការទូទាត់រូបិយប័ណ្ណ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៣កន្លងទៅនេះ។

ពានរង្វាន់នេះត្រូវបានផ្តល់ជូនអតិថិជនធនាគារ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត ចំពោះ ធនាគារណាដែលមានតម្លៃ និងសុក្រឹតភាព ចំពោះលក្ខខណ្ឌនៃដំណើរការទូទាត់តាមរយៈធនាគារ SCB ដែលជាធនាគារដៃគូរបស់ខ្លួន។

តំណាងផ្លូវការរបស់ធនាគារ Standard Chartered Bank លោកស្រី Suporn Jitpraneechai ដែលបានប្រគល់ពានរង្វាន់ដល់ថ្នាក់ដឹកនាំធនាគារ ABA ក៏បានមានប្រសាសន៍ផងដែរថា “យើងខ្ញុំសូមប្រគល់ពានរង្វាន់ឧត្ដមភាពសេវាកម្មដល់ធនាគារ ABA ដោយទទួលស្គាល់ អត្រាប្រតិបត្តិការដោយផ្ទាល់ដ៏ល្អប្រសើរនៅក្នុងកម្រិត ៩៨,២% ចំពោះការទូទាត់រូបិយប័ណ្ណ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៣។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តដើម្បីទទួលបានគុណភាព ព្រមទាំងស្នាដៃ និងស្តង់ដារខ្ពស់ដែលមានភាពស៊ីសង្វាក់គ្នានៅក្នុងតំបន់ដែលមានការផ្ទេរប្រាក់អន្តរជាតិផងដែរ។

សូមអបអរសាទរចំពោះសមិទ្ធផលការងារប្រកបដោយភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា របស់អ្នកដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យធនាគារ Advanced Bank of Asia ឈ្នះពានរង្វាន់ដ៏មាន កិត្តិយសនេះ។”

ថ្នាក់ដឹកនាំកំពូលរបស់ធនាគារ ABA បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ Standard Chartered Bank ដែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ខ្លួនកាលឆ្នាំកន្លងទៅនេះ និង សម្ដែងភាពរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយធនាគារ Standard Chartered Bank នាពេលអនាគត។