ធនាគារ ABA ចាប់ផ្តើមជាមួយនឹងឆ្នាំ ដែលពោរពេញទៅដោយការអភិវឌ្ឍថ្មីៗ

21/02/2014

ធនាគារ ABA ចាប់ផ្តើមជាមួយនឹងឆ្នាំ ដែលពោរពេញទៅដោយការអភិវឌ្ឍថ្មីៗ

ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ត្រ ពង្រីកសាខាជា បន្តនាពេលបច្ចុប្បន្ននេះ ធនាគារ ABA សូមប្រកាសបើកសាខាថ្មីចំនួនពីរ ដែលមានផ្តល់សេវាពេញលេញ នៅសង្កាត់ចោមចៅនិងខេត្តកំពង់ស្ពឺ។ 

ធនាគារABAបានកំណត់អាទិភាពតំបន់ ទាំងពីរនេះថាជាតំបន់សក្តានុពលបំផុត ជាមួយនិងដែលមានកំណើនតម្រូវការ សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព។

បច្ចុប្បន្នរាល់សាខាធនាគារABAទាំងអស់នឹងបម្រើសេវាអតិថិជនប្រកបដោយស្តង់ដារកម្រិតខ្ពស់បំផុតព្រម ទាំងផ្តល់សេវាកម្មយ៉ាងពេញលេញជូនអតិថិជនដូចជាសេវាបើកគណនីនិងប្រតិបត្តិការផ្សេងៗសេវាផ្តល់ ប្រាក់កម្ចីនិងដាក់ប្រាក់បញ្ញើរ សេវាចេញប័ណ្ណទូរទាត់ សេវាភ្ជាប់សេវាធនាគារតាមអ៊ីនធឺណិត ព្រមទាំងសេវាផ្សេងៗជាច្រើនទៀត។ 

សាខាចោមចៅមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិព្រៃព្រីងខាងជើង (ភ្នំពេញ) និងគ្រប់គ្រងដោយ លោក វែន វិចិត្រផល ប្រធានសាខាទូរស័ព្ទទំនាក់ទំនងរបស់សាខាគឺ ០៩៨ ២០៣ ៩៣៩។ 

ធនាគារ ABA សាខាខេត្តកំពង់ស្ពឺមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិពាណិជ្ជកម្ម (ខណ្ឌច្បារមន) និងគ្រប់គ្រងដោយលោក អែម សុផាន់ណាទូរស័ព្ទទំនាក់ទំនងរបស់សាខាគឺ ០៩៨ ២០៣ ៩៤៩។ 

នៅក្នុងឆ្នាំ២០១៤នេះធនាគារABAគ្រោងនឹងបើកសាខាចំនួនប្រាំមួយបន្ថែមទៀតនៅក្នុងតំបន់ដែលមាន តម្រូវការខ្ពស់ផ្នែកសេវាធនាគារ។