ធនាគារ​ ABA​ បន្ត​ឧបត្ថម្ភ​គាំទ្រ​ ការ​ប្រកួត​សិល្បៈ​ជាតិ​សម្រាប់​កុមារ​

02/09/2019

ABA​ extends​ its​ support​ of​ the​ National​ 1ABA​ extends​ its​ support​ of​ the​ National​ 1
ABA​ extends​ its​ support​ of​ the​ National​ 2ABA​ extends​ its​ support​ of​ the​ National​ 2
ABA​ extends​ its​ support​ of​ the​ National​ 3ABA​ extends​ its​ support​ of​ the​ National​ 3
ABA​ extends​ its​ support​ of​ the​ National​ 4ABA​ extends​ its​ support​ of​ the​ National​ 4
ABA​ extends​ its​ support​ of​ the​ National​ 5ABA​ extends​ its​ support​ of​ the​ National​ 5
ABA​ extends​ its​ support​ of​ the​ National​ 6ABA​ extends​ its​ support​ of​ the​ National​ 6

ធនាគារ​ ABA​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ Premium​ Sponsor​ ក្នុង​ការ​ប្រកួត​សិល្បៈ​ជាតិ​ សម្រាប់​វិចិត្រករ​វ័យក្មេង​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ Global​ Art​ Cambodia​ (GAC)​។​ ការ​គាំទ្រ​នេះ​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្ត​របស់​ធនាគារ​ ABA​ និង​ស្រប​ទៅ​តាម​គោលនយោបាយ​វិភាគទាន​សង្គម​ ដើម្បី​ជួយ​លើកកម្ពស់​ក្តី​ស្រ​ម៉ៃ​ នវានុវត្តន៍​ និង​ភាព​ច្នៃប្រឌិត​របស់​កុមារ​តាម​រយៈ​សិល្បៈ​គំនូរ​។​

​រៀបចំ​ឡើង​នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ម៉​ល​ 2​ កាលពី​ថ្ងៃ​ទី​ 1​ កញ្ញា​ 2019​ ការ​ប្រកួត​បាន​ប្រមូលផ្តុំ​ក្មេងៗ​ មក​ជួបជុំ​គ្នា​ ដើម្បី​បង្ហាញ​ពី​ការ​កោតសរសើរ​របស់​ពួក​គេ​ ចំពោះ​មនុស្សជាតិ​ សត្វ​ វត្ថុ​ និង​ព្រឹត្តិការណ៍​នានា​ ដែល​កើតឡើង​ក្នុង​ជីវិត​របស់​ពួក​គេ​ នៅ​ក្នុង​ផ្ទាំងគំនូរ​។​

“​ធនាគារ​ ABA​ បាន​ចាប់ដៃ​ជាមួយ​ GAC​ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​សិល្បៈ​គំនូរ​នេះ​តាំងពី​ឆ្នាំ​ 2014​ មក​ម្លេះ​ ហើយ​យើង​មាន​ភាព​រីករាយ​ក្នុង​ការ​បន្តដំណើរ​នេះ​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុងឆ្នាំនេះ​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ សោម​ សក្តិ​សំ​រិ​ទ្ធ​ អនុប្រធាន​សាខា​ទួល​គោក​ ដែល​បាន​ចូលរួម​ប្រគល់​ពានរង្វាន់​ និង​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​សិង្ហ​បុរី​ ជូន​ដល់​អ្នក​ឈ្នះ​។​

“​យើង​ជឿជាក់​ថា​ ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​លើក​ស្ទួយ​កុមារ​ ឲ្យ​យល់​ដឹង​ពី​គុណ​តម្លៃ​របស់​មនុស្ស​ កសាង​មិត្ត​ភាពល្អៗ​ និង​រៀន​ពេញចិត្ត​ចំពោះ​មនុស្ស​ និង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​ពួក​គេ​”​ លោក​បាន​បន្ថែម​។​

​ធនាគារ​ ABA​ ក៏​បាន​រៀបចំ​ស្តង់​ ដើម្បី​ផ្តល់​ជូន​នូវ​សកម្មភាព​កម្សាន្ត​ផ្សេងៗ​ ដូច​ជា​មនុស្ស​ត្លុក​ ការ​គូររូប​លើ​មុខ​ និង​សកម្មភាព​ផាត់​ពណ៌​រូបគំនូរ​សម្រាប់​ផ្តល់​ជូន​ភាព​រីករាយ​ដល់​ក្មេងៗ​។​

​ជា​សរុប​ មានកូន​សិស្ស​ជាង​ 160​នាក់​ អាយុ​ពី​ 4​ ដល់​ 18​ ឆ្នាំ​ បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​ អ្នកចូលរួម​ប្រកួត​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ក្រុម​។​ អ្នក​ឈ្នះ​មក​ពី​ក្រុម​នីមួយៗ​ ទទួល​បាន​រង្វាន់​ដូច​ជា​ អាហារូបករណ៍​រៀន​ឥត​គិតថ្លៃ​នៅ​សាលា​ Global​ Art​ Cambodia​ ចំនួន​កន្លះ​ឆ្នាំ​,​ សំបុត្រ​យន្តហោះ​,​ ពាន​ជ័យ​លា​ភី​,​ បណ្ណ​សរសើរ​,​ និង​កញ្ចប់​កាដូ​ ហើយ​ក៏​មាន​រង្វាន់​លួង​ចិត្ត​សម្រាប់​អ្នក​ជាប់​លេខ​រៀង​បន្ទាប់ៗ​ផង​ដែរ​។​

​ម្ចាស់​ជ័យ​លា​ភី​ទាំង​បី​រូប​ មានឈ្មោះ​ ងួ​ន​ វ៉ា​ន់​ថា​ត​ សិរីរ​ដ្ឋា​,​ លុន​ ហ្គិ​ច​ ហួង​,​ និង​ពៅ​ ថា​និ​ន​ ដែល​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ បន្តដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ សិង្ហ​បុរី​ នា​ថ្ងៃ​ទី​2​ ខែធ្នូ​ ឆ្នាំ​2019​ ខាង​មុខ​នេះ​។​