​ធនាគារ​ ABA​ បើក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ នៅ​ជិត​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​

21/Jun/2021

ABA 24/7 Sovanna 1ABA 24/7 Sovanna 1
ABA 24/7 Sovanna 2ABA 24/7 Sovanna 2
ABA 24/7 Sovanna 3ABA 24/7 Sovanna 3
ABA 24/7 Sovanna 4ABA 24/7 Sovanna 4
ABA 24/7 Sovanna 5ABA 24/7 Sovanna 5

ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ទី​ 10​ បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ នៅ​ម្តុំ​សុ​វ​ណ្ណា​ រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​អតិថិជន​នៅ​ក្នុង​តំបន់​នេះ​អាច​ប្រើប្រាស់​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​បាន​គ្រប់ពេលវេលា​។​

ស្ថិត​នៅ​លើ​ផ្លូវ​ 271​ ចម្ងាយ​តែ​ 300​ ម៉ែត្រ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ទីតាំង​ថ្មី​សន្លាង​បំផុត​មួយ​នេះ​នៃ​បណ្តាញ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បន្ថែម​ភាព​ងាយស្រួល​ដល់​សេវា​ស្វ័​យ​ធនាគារ​ដែល​ផ្តល់​ជូន​ដោយ​សាខា​ស្ទឹង​មាន​ជ័យ​ សាខា​អូរ​បែក​ខ្អ​ម​ និង​សាខា​ផ្សារ​ដើម​ថ្កូវ​ របស់​ធនាគារ​ ABA​ ដែល​មា​នទី​តាំងនៅ​ជិតៗ​នោះ​។​ ទីតាំង​នេះ​ជួយ​ឲ្យ​អតិថិជន​ ABA​ អាច​ធ្វើការ​ដក​/​ដាក់​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ពី​ធនាគារ​ណាមួយ​ បាន​គ្រប់ពេលវេលា​ ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សបា្ត​ហ៍​ ដោយ​ឥត​គិតថ្លៃ​។​

ជាមួយ​ចំណត​ធំ​ទូលាយ​ និង​មាន​សន្តិសុខ​ប្រចាំការ​ ឥឡូវនេះ​អតិថិជន​ដែល​ស្នាក់​នៅ​ ឬ​ធ្វើការ​នៅ​ជិតៗ​នោះ​ អាច​មិនបាច់​អញ្ជើញ​ទៅ​សាខា​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ទូទៅ​នោះ​ទេ​ ខណៈ​ពេល​ដែល​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​ដ៏​ងាយស្រួល​ និង​សុវត្ថិភាព​។​

ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ទី​ដប់​ មា​នទី​តាំងនៅ​អគារ​លេខ​ #A07​ ផ្លូវ​ 271​ ភូមិ​ 4​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​ អ្នក​ក៏​អាច​ពិនិត្យ​មើល​ទីតាំង​នេះ​នៅ​លើ​ផែនទី​ នៅ​ត្រង់នេះ​​។​ 

សម្រាប់​ច​ម្ង​ល់​នានា​អំពី​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​។​

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើងខ្ញុំ​!​