​ធនាគារ​ ABA​ ឧបត្ថម្ភ​ សន្និសីទ​ជាតិ​ លើក​ទី​1​ ស្ដី​ពី​គណនេយ្យ​

19/12/2019

ABA​ sponsors​ Annual​ Accountancy 1ABA​ sponsors​ Annual​ Accountancy 1
ABA​ sponsors​ Annual​ Accountancy 3ABA​ sponsors​ Annual​ Accountancy 3
ABA​ sponsors​ Annual​ Accountancy 4ABA​ sponsors​ Annual​ Accountancy 4

​ធនាគារ​ ABA​ បាន​ក្លាយ​អ្នក​ឧបត្ថម្ភ​ធំ​នៃ​ “​សន្និសីទ​ជាតិ​លើក​ទី​1​ ស្ដី​ពី​គណនេយ្យ​”​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​2019​។​ ដោយ​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​ ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​ (NAC)​ក្នុង​កិច្ចសហការ​ជាមួយ​ វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ និង​សវន​ករ​កម្ពុជា​ (KIPCAA)​ ក្រោម​អធិបតីភាព​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រឹត្តិការណ៍​លើក​ទី​មួយ​នេះ​ បាន​កៀងគរ​មានការ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ តំណាង​ឲ្យ​ស្ថាប័ន​ជាតិ​,​ ក្រុមហ៊ុន​ឯកជន​,​ និង​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ប្រមាណ​ជាង​ 600​នាក់​។​

​ក្រោម​ប្រធានបទ​ “​តួនាទី​វិស័យ​គណនេយ្យ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​”​ សន្និសីទ​នេះ​ បង្កើត​បាន​នូវ​បរិការណ៍​មួយ​ ដើម្បី​អនុញ្ញាត​ឲ្យ​គណនេយ្យករ​,​ សវន​ករ​,​ និង​អ្នក​វិជ្ជាជីវៈ​ហិរញ្ញវត្ថុ​ ទទួល​បាន​បច្ចុប្បន្នភាព​ថ្មីៗ​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​ និង​ទទួល​បាន​ព័ត៌មាន​ពី​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នេះ​អំពី​និយាម​ និង​ការ​អនុវត្ត​សម​ស្រប​បំផុត​។​

​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​នេះ​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ បាន​លើក​ឡើង​ថា​៖​ “​គោលបំណង​សំខាន់​របស់​ស​ន្និ​សី​ទ្ធ​នេះ​ គឺ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​សិក្ខាកាម​អំពី​វឌ្ឍនភាព​ ថ្មីៗ​នៃ​វិស័យ​គណនេយ្យ​នៅ​កម្ពុជា​,​ តួនាទី​របស់​គណនេយ្យករ​ជំនាញ​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​ដើម្បី​កៀងគរ​ឲ្យ​មានការ​ចូលរួម​សម្រាប់​ការ​រៀបចំ​ និង​កែ​លម្អ​ក្រប​ខណ្ឌ​គោលនយោបាយ​ និង​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ ដែល​នឹង​ជួយ​ពង្រឹង​តួនាទី​និយ័ត​ករ​ និង​គណនេយ្យករ​ជំនាញ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​”

តាម​រយៈ​ការ​ឧបត្ថម្ភ​នេះ​ ABA​ បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ច​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​គណនេយ្យ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរស្ដម្ភ​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​