ទទួលបានប័ណ្ណទឹកប្រាក់ 500បាត ពី Mastercard និង Thai Airways!
30/Jan/2018
អតិថិជនម្ចាស់កាត Mastercard របស់ ABA ជាទីគោរព,
យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាសជូននៅកម្មវីធីពិសេសពីក្រុមហ៊ុន Mastercard និងក្រុមហ៊ុន Thai Airways ដែលនឹងធ្វើការផ្តល់ជូនប័ណ្ណទឹកប្រាក់ 500បាត ពីកម្មវិធី Thai Airways Cambodia Roadshow។ កម្មវិធីនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ដោយមាន "ផលិតផលថៃម៉ាកល្បីៗ" (ស្ដង់ទំនិញ D01 និង E01) ពីថ្ងៃទី1 ដល់ទី4 កុម្ភៈ 2018។
ដោយមិនចាំបាច់ចាប់រង្វាន់ ឬបារម្ភខ្លាចអស់ពីស្តុក អ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់មួយភ្លាមៗ នៅពេលដែលអ្នកទិញសំបុត្រយន្តហោះរបស់ក្រុមហ៊ុន Thai Airways ដោយប្រើប្រាស់កាត Mastercard របស់ ABA នៅក្នុងកម្មវិធី Airways Cambodia Roadshow។ ដើម្បីមានសិទ្ធចូលរួមក្នុងកម្មវិធីពិសេសនេះ អ្នកត្រូវតែធ្វើការទិញសំបុត្រមួយសន្លឹកនៅតាមបណ្តាញភ្នាក់ងាររបស់ Thai Airways ទៅកាន់គោលដៅក្រៅពីក្រុងបាងកក ឬ សំបុត្រពីរសន្លឹកសម្រាប់គោលដៅទៅកាន់ក្រុងបាងកក។
ប័ណ្ណទឹកប្រាក់នេះ អាចចាយបាននៅផ្សារ King Power ដែលជាងផ្សារលក់ទំនិញរួចពន្ធធំជាងគេបំផុតនៅប្រទេសថៃ។
សូមកត់ថ្ងៃទុកឲ្យហើយ ដើម្បីកុំឲ្យបាត់បង់ឱកាសទទួលបានប័ណ្ណទឹកប្រាក់ 500បាត នៅពេលដែលអ្នកទិញសំបុត្រសម្រាប់ដំណើរលើកក្រោយពី Thai Airways!