អបអរសាទរឆ្នាំថ្មីឆ្នាំសកល 2020!

30/12/2019

Happy​ New​ Year​ 2020 3Happy​ New​ Year​ 2020 3

អតិថិជន​ ABA​ ជាទី​គោរព​!

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ឆ្នាំ​សកល​នេះ​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ ដែល​បាន​ផ្ដល់​ការ​ជឿ​ទុកចិត្ត​មក​លើ​សេវា​ធនាគារ​យើងខ្ញុំ​ក្នុង​រយៈ​ពេញ​មួយ​ឆ្នាំ​កន្លង​មកនេះ​។ ​2019​ គឺជា​ឆ្នាំ​ប្រកបដោយ​ផ្លែផ្កា​ជោគជ័យ​សម្រាប់​ធនាគារ​ ABA​ ហើយ​យើងខ្ញុំ​នឹង​មិន​អាច​សម្រេច​លទ្ធផល​ដ៏​ល្អ​បែប​នេះ​បាន​ឡើយ​ ប្រសិនបើ​គ្មាន​ការ​បន្ត​គាំទ្រ​របស់​លោក​អ្នក​។​ ការ​គាំទ្រ​ជា​បន្តបន្ទាប់​នេះ​ ជា​ច​លករ​ជំរុញ​ឲ្យ​យើងខ្ញុំ​ប្តេជ្ញា​ចិត្ត​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​ ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ និង​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត​។​

សូម​អរគុណ​សម្រាប់​ការ​ចាប់​យក​ ABA​ ធ្វើ​ជា​ធនាគារ​ដៃគូ​របស់​លោក​អ្នក​ ហើយ​យើងខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​បម្រើ​ លោក​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​ 2020​ នេះ​។​ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ យើងខ្ញុំ​នឹង​ដាក់​ឲ្យ​ដំណើរការ​ផលិតផល​ និង​សេវាកម្ម​ថ្មីៗ​,​ បន្ត​បើក​សាខា​បន្ថែម​,​ បង្កើន​គុណភាព​សេវាកម្ម​របស់​យើងខ្ញុំ​ -​ ដើម្បី​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​កាន់តែ​ងាយស្រួល​។​

សូម​ឆ្នាំ​ 2020​ នាំ​មក​នូវ​សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​ និង​ផ្លែផ្កា​ជោគជ័យ​ ជូន​ដល់​លោក​អ្នក​ និង​ក្រុម​គ្រួសារ​!​ រីករាយ​ឆ្នាំ​ថ្មី​!

​គោរព​ជូនពរ​
​ពី​ធនាគារ​ ABA