សាខា​ស្ទឹង​មាន​ជ័យ​ ស្វាគមន៍​ 2020​ ជាមួយ​មុខមាត់​ថ្មី

02/01/2020

សាខា​ស្ទឹង​មាន​ជ័យ​ ស្វាគមន៍​ 2020​ ជាមួយ​មុខមាត់​ថ្មីសាខា​ស្ទឹង​មាន​ជ័យ​ ស្វាគមន៍​ 2020​ ជាមួយ​មុខមាត់​ថ្មី

​ធនាគារ​ ABA​ ស្វាគមន៍​ឆ្នាំ​ 2020​ ជាមួយ​ការ​នាំ​មក​នូវ​មុខមាត់​ថ្មី​សម្រាប់​សាខា​មួយទៀត​នៅ​រាជធានី​ភ្នំពេញ​។​ ចាប់ពី​ថ្ងៃ​ទី​2​ ខែមករា​នេះ​តទៅ​ សាខា​ស្ទឹង​មាន​ជ័យ​ នឹង​បើក​បម្រើសេវា​ 12​ម៉ោង​ ក្នុង​មួយ​ថ្ងៃ​ និង​ជា​រៀងរាល់ថ្ងៃ​ពី​ចន្ទ​ដល់​អាទិត្យ​ ក្រោយ​ពី​បាន​ធ្វើការ​ពង្រីក​ទំហំ​ និង​បន្ថែម​បរិក្ខារ​បម្រើសេវា​ឲ្យ​ឆ្លើយ​តប​ទៅ​តាម​កំណើន​នៃ​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​តំបន់​ដ៏​មមាញឹក​នេះ​។​

សាខា​នេះ​ ត្រូវ​បាន​ពង្រីក​ឲ្យ​កាន់តែ​ធំ​ជាង​មុន​ ដើម្បី​ដាក់​បន្ថែម​នូវ​បញ្ឈរ​បេឡាធិការ​ និង​ផ្នែក​បម្រើ​អតិថិជន​។​ ចំណតរថយន្ត​ និង​កន្លែង​រង់ចាំ​ មាន​ទំហំ​កាន់តែ​ធំ​ទូលាយ​ ចំណែក​កន្លែង​ស្វ័​យ​សេវា​ដែល​មាន​ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​ ក៏​ត្រូវ​បាន​ពង្រីក​ ហើយ​បុគ្គលិក​ជំនាញ​វិជ្ជាជីវៈ​ត្រូវ​បាន​ដាក់​បន្ថែម​ ដើម្បី​ផ្ដល់​សេវា​កាន់តែ​ងាយស្រួល​ និង​គ្រប់គ្រាន់​ដល់​អតិថិជន​នៅ​ក្នុង​តំបន់​នេះ​។​

​លោក​ Ly​ Kimlin​ បាន​ប្រសាសន៍​ថា​៖​ “​ការ​ពង្រីក​ទំហំ​សាខា​ និង​បន្ថែម​ម៉ោង​បម្រើសេវា​នេះ​ គឺជា​ដំណឹង​ដ៏​សប្បាយ​រីករាយ​មួយ​ ខណៈ​ដែល​យើង​ទើប​ចូល​មក​ដល់​ឆ្នាំ​ថ្មី​។​ 2019​ គឺជា​ឆ្នាំ​ពេញ​ដោយ​វឌ្ឍនភាព​ ហើយ​យើង​កំពុង​សម្លឹង​ឆ្ពោះទៅ​រក​សមិទ្ធផល​កាន់តែ​ប្រសើរ​ថែម​ទៀត​សម្រាប់​ឆ្នាំ​ 2020​ នេះ​ ដោយ​ធានា​ឲ្យ​បាន​នូវ​សេវា​បន្ត​ឈានមុខ​,​ បទ​ពិសោធ​ធនាគារ​ឌី​ជី​ថ​ល​ពេញ​ដោយ​ន​វា​នុ​វត្ត​,​ និង​បណ្ដា​សេវា​ធនាគារ​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ​អតិថិជន​ម្នាក់ៗ​។​ យើងខ្ញុំ​សូម​ស្វាគមន៍​អតិថិជន​ទាំងអស់​មក​កាន់​សាខា​ដែល​ទើប​ទទួល​បានការ​កែ​លម្អ​ដ៏​ថ្មី​សន្លាង​នេះ​។​”​

សាខា​ស្ទឹង​មាន​ជ័យ​ ចាប់ពី​ឥឡូវនេះ​តទៅ​ នឹង​បើក​បម្រើសេវា​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ 8​ព្រឹក​ដល់​ 8​យប់​។​ អតិថិជន​អាច​អញ្ជើញ​មក​ទទួល​សេវា​នៅ​សាខា​នេះ​ ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ អគារ​  20B-23B,​ មហាវិថី​ សម្ដេច​ មុនី​រ៉េ​ត​,​ ក្រុម​ 1,​ ភូមិ​ទ្រា​,​ សង្កាត់​ស្ទឹង​មាន​ជ័យ​,​ ខណ្ឌមានជ័យ​,​ រាជធានី​ភ្នំពេញ​ ដែល​មាន​លេខ​ទំនាក់ទំនង​ 098​ 203​ 889​។​

គិត​មក​ដល់​ថ្ងៃ​ទី​2​ ខែមករា​ ឆ្នាំ​2020​នេះ​ ABA​ មាន​ 77​សាខា​កំពុង​ប្រតិបត្តិការ​បម្រើសេវា​ទូ​ទាំង​ប្រទេស​។​ ស្ទឹង​មាន​ជ័យ​ គឺជា​សាខា​ថ្មី​មួយទៀត​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ចំណោម​សាខា​ទាំង​ 14​ ដែល​ប្រតិបត្តិការ​ 12/7​។​