​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ 2019!

31/12/2018

aba kny 1

ជូន​ចំពោះ​អតិថិជន​ ABA​ ជាទី​គោរព​!
​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ យើងខ្ញុំ​សូម​ថ្លៃ​ង​អំណរ​គុណ​លោក​/​លោកស្រី​ ចំពោះ​ភាព​ជឿជាក់ ​និង​ទំនុកចិត្ត​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​ក្នុង​រយៈ​ពេញ​មួយ​ឆ្នាំ​កន្លងមកនេះ​។​ បើ​គ្មាន​លោក​អ្នក​ទេ​ នោះ​ធនាគារ​យើងខ្ញុំ​ នឹង​មិន​អាច​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​កំពូល​នៅ​កម្ពុជា​បាន​ឡើយ​ ហើយ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​លោក​អ្នក​ បាន​ជំរុញ​យើង​ឲ្យ​ប្តេជ្ញា​ចិត្ត​បន្ថែម​ទៀត​ ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ និង​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​ឆ្នាំ​ខាង​មុខទៀត​។

​សូម​អរគុណ​ចំពោះ​ការ​ជ្រើសរើស​ ABA​ ធ្វើ​ជា​ធនាគារ​ដៃគូរ​របស់​លោក​អ្នក​ ហើយ​យើង​ទន្ទឹង​រង​ចាំ​បម្រើ​លោក​អ្នក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​ 2019​។​

សូម​ឲ្យ​ឆ្នាំ​ថ្មី​នាំ​មក​នូវ​សុភមង្គល​ ជោគជ័យ​ និង​ភាព​រុងរឿង​ដល់​លោក​អ្នក​ និង​គ្រួសារ​របស់​លោក​អ្នកផង​ដែរ​!​ រីករាយ​ឆ្នាំ​ថ្មី​!

​សូម​ថ្លែងអំណរគុណ
​ពី​ធនាគារ​ ABA