ចំណេញ​បាន​ 12​ភាគរយ​បន្ថែម​ ពេល​កក់​បន្ទប់​ជាមួយ​ ABA​ Mastercard​

28/02/2018

ចំណេញ​បាន​ 12​ភាគរយ​បន្ថែម​ ពេល​កក់​បន្ទប់​ជាមួយ​ ABA​ Mastercard​ចំណេញ​បាន​ 12​ភាគរយ​បន្ថែម​ ពេល​កក់​បន្ទប់​ជាមួយ​ ABA​ Mastercard​

​អតិថិជន​ Mastercard​ របស់​ ABA​ ទាំងអស់​ជាទី​គោរព​៖​ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ ផ្តល់​ជូន​លោក​អ្នក​នូវ​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ជាមួយ​ Mastercard​។​ ពេល​នេះ​ លោក​អ្នក​អាច​ចំណេញ​បាន​ 12%​ បន្ថែម​ពីលើ​ថ្លៃ​បន្ទប់​ដែល​លោក​អ្នក​បាន​កក់​ក្នុង​វិ​ប​សាយ​ AGODA​ ដោយ​ប្រើប្រាស់​កាត​ Mastercard​ របស់​ធនាគារ​ ABA​។​ ដើម្បី​ទទួល​បាន​កម្មវិធី​ពិសេស​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​នេះ​ www.agoda.com/mastercardkh​ និង​ចាប់ផ្តើម​កក់​បន្ទប់​របស់​អ្នក​។​

​អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 12%​ នេះ​ នៅ​ពេល​ដែល​លោក​អ្នកធ្វើការ​កក់​បន្ទប់​ពី​ថ្ងៃ​ទី​01​ ខែមីនា​ ឆ្នាំ​2018​ ដល់​ថ្ងៃ​ទី​01​ មេ​សា​ ឆ្នាំ​2018​ ហើយ​ថ្ងៃ​ស្នាក់​នៅ​ គឺ​ចាប់ពី​ថ្ងៃ​ទី​01​ ខែមីនា​ 2018​ ដល់​ថ្ងៃ​ទី​01​ ខែ​ កក្កដា​ ឆ្នាំ​2018​ (​រាប់​បញ្ចូល​ទាំង​ថ្ងៃ​ចាប់ផ្ដើម​ និង​ថ្ងៃ​ចុង​ក្រោយ​)​។​

​សូម​ទទួល​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ជូន​ពិសេស​នេះ​ មុន​ពេល​កម្មវិធី​ពិសេស​នេះ​ផុតកំណត់​ ហើយ​សូម​រីករាយ​ជាមួយ​ការ​ស្នាក់​នៅ​របស់​លោក​អ្នក​! ​

មិន​ទាន់​មាន​ Mastercard​ របស់​ធនាគារ​ ABA​ មែន​ទេ​?​ ស្នើ​សុំ​ថ្ងៃនេះ​ នៅ​សាខា​ធនាគារ​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​!​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ Mastercard​ របស់​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង​។​

សូម​បន្ត​តាមដាន​ ដើម្បី​ទទួល​បាន​ព័​ត៍​មាន​ពី​ប្រ​ម៉ូ​សិន​នានា​របស់​ធនាគារ​ ABA​ និង​ដៃគូ​របស់​យើង​។​