អបអរសាទរអ្នកឈ្នះទាំង១០០នាក់ក្នុងកម្មវិធី ផ្ទេរប្រាក់ឈ្នះរង្វាន់ពីMoneyGram
30/Mar/2018
យើងខ្ញុំមានសេចក្ដីរំភើបរីករាយ សូមប្រកាសលទ្ធផលចាប់រង្វាន់លើកទី១ នៃកម្មវិធី ផ្ទេរប្រាក់ឈ្នះរង្វាន់ពី MoneyGram!
ក្នុងការចាប់រង្វាន់លើកទី១នេះ យើងបានធ្វើការចាប់ឆ្នោតដែលរកឃើញអ្នកឈ្នះចំនួន ១០០នាក់ក្នុងចំណោមអ្នកចូលរួមជាង ២០០០នាក់។ ក្នុងចំណោម១០០នាក់នោះដែរ មានអ្នកឈ្នះរង្វាន់ធំចំនួន៥រង្វាន់ ដែលមានដូចជា ម៉ូតូហុងដា Dream ២រង្វាន់, ទូរស័ព្ទ iPhone 8 ២រង្វាន់, និងទូទឹកកកធំ ទ្វារពីរជាន់ ចំណុះ ២៣០លីត្រ ១រង្វាន់។ រង្វាន់ផ្សេងៗទៀត មានដូចជាទូរទស្សន៍ LED 40អ៊ីញ, ម៉ៃក្រូវ៉េវ, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាំងដាំបាយអគ្គិសនី, មួកសុវត្ថិភាព ABA, និងអាវភ្លៀង ABA។
លទ្ធផលចាប់រង្វាន់លើកទី២ នៃកម្មវិធី ផ្ទេរប្រាក់ឈ្នះរង្វាន់ ពី MoneyGram នឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែឧសភា ហើយលទ្ធផលនៃការចាប់រង្វាន់ចុងក្រោយ នឹងប្រកាសនៅថ្ងៃទី៣០ ខែកក្កដា។
សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង១០០រូប និងជាពិសេសអ្នកឈ្នះរង្វាន់ធំទាំង៥រូបនេះ៖
ឈ្មោះអ្នកឈ្នះ | រង្វាន់ |
សាន់ ផារី | Honda Dream 2018 |
សុន សុភា | Honda Dream 2018 |
Rodrigo Hora Varias | iPhone 8 |
ឌន សាក់ | iPhone 8 |
ឆន ឆេងលន់ | ទូទឹកកកធំ ទ្វារពីរជាន់ |
សូមចុចត្រង់នេះ ដើម្បីមើលបញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ទាំង១០០នាក់ ហើយសូមរង់ចាំតាមដានលទ្ធផលចាប់រង្វាន់លើកក្រោយ!
លោកអ្នកនៅតែអាចចូលរួមការចាប់រង្វាន់ក្នុងកម្មវិធី ផ្ទេរប្រាក់ឈ្នះរង្វាន់ ដោយគ្រាន់តែ “ផ្ញើ” ឬ “ទទួលប្រាក់” ចំនួន ៦០០ដុល្លារក្នុងមួយលើក ដោយប្រើសេវាផ្ទេរប្រាក់ MoneyGram នៅតាមសាខាណាមួយរបស់ធនាគារ ABA។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះក្នុងការចាប់រង្វាន់លើកទី១នេះ សន្លឹកឆ្នោតរបស់ពួកគាត់នឹងត្រូវបញ្ចូលទៅក្នុងការចាប់រង្វាន់លើកទី២។