ABA Merchant QR API
ភ្ជាប់ជាមួយ ABA Merchant QR API អនុញ្ញាតឲ្យអាជីវកម្មរបស់អ្នក បង្ហាញកូដ QR សម្រាប់ការទូទាត់ប្រាក់ នៅលើឧបករណ៍បោះពុម្ព ឬគ្រឿងអេឡិចត្រូនិកដែលអតិថិជនអាចស្គែនជាមួយស្មាតហ្វូនដើម្បីធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់។ APIs ទាំងនេះអាចភ្ជាប់ជាមួយ វិបសាយដាច់ដោយឡែក, កម្មវិធីទូរស័ព្ទ ម៉ាស៊ីនស្វ័យប្រវត្តិ/ម៉ាស៊ីនលក់ដោយខ្លួនឯង ឬជាមួយប្រព័ន្ធ complex ERP /ប្រព័ន្ធចេញវិក្កយបត្រ (invoicing system) ។
របៀបដំណើរការ
នៅពេលទូទាត់ប្រាក់ វិក័យប័ត្រដែលបានបោះពុម្ព ឬវិក័យប័ត្រឌីជីថល ត្រូវបានបង្កើតសម្រាប់ការទូទាត់កូដ QR តែមួយគត់ សម្រាប់ការទូទាត់ប្រាក់ត្រូវបានបង្កើតផងដែរ។ អ្វីដែលអតិថិជនរបស់អ្នកត្រូធ្វើ គឺពិនិត្យមើលព័ត៌មានលម្អិត និងលក្ខខណ្ឌផ្សេងៗ (ប្រសិនបើមាន) ហើយបង់ប្រាក់ដោយស្គែនកូដ QR ដែលបានបង្ហាញ។ វាអនុញ្ញាតឲ្យអតិថិជនរបស់អ្នក ធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយប្រើកម្មវិធី ABA Mobile ឬជាមួយកម្មវិធីហិរញ្ញវត្ថុផ្សេងទៀត1។
1 កម្មវិធីធនាគារដែលគាំទ្រលេខកូដ QR របស់ Visa និង Mastercard ហើយកម្មវិធីទូទាត់ផ្សេងទៀត ដែលក្នុងនោះមាន កាបូបអេឡិកត្រូនិកបាគង និងធនាគារសមាជិក KHQR(មានឆាប់ៗនេះ)។
អ្នកណាដែលត្រូវការ?
មុខងារចេញវិក្កយបត្ររបស់ ABA Merchant ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មដែលចេញវិក្កយបត្រជាញឹកញាប់ហើយក្នុងបរិមាណច្រើន។ វាសាកសមឥតខ្ចោះចំពោះប្រភេទអាជីវកម្មផ្សេងៗគ្នារួមមានប៉ុន្តែមិនកំណត់ចំពោះអ្នកផ្តល់សេវាកម្មអាជីពអ្នកលក់ដុំ ក្រុមហ៊ុនសំណង់ អាជីវកម្មក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងអាជីវកម្ម ជាច្រើនទៀត។
ដើម្បីចាប់ផ្តើមពីរបៀបដែលមុខងារចេញវិក្កយបត្រនៃ ABA Merchant អាចត្រូវបានផ្តល់ជូនតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់អ្នក សូមចូលទៅកាន់វិបសាយ ABA Merchant ទូរស័ព្ទលេខ 023 255 333 ឬអ៉ីមែល [email protected] ababank.com។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។