ទូទាត់អនឡាញតាមកម្មវិធី ABA Merchant

ប្រសិនបើ​អ្នក​កំពុង​រិះរក​វិធី​បង្កើន​ការ​លក់ដូរ​ឲ្យ​បាន​កាន់តែ​ច្រើន​ ឬ​កំពុង​គិត​ចង់​បើកហាង​លក់ដូរ​តាម​អន​ឡាញ​ នោះ​ ABA Merchant អាច​ជួយ​អ្នក​បាន​!​ ABA Merchant​ គឺជា​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ដ៏​ទំនើប​របស់​ធនាគារ​ ABA​ ដែល​អាច​ជួយ​ឲ្យ​អ្នក​លក់ដូរ​អន​ឡាញ​ក្នុងស្រុក​ ទទួល​ការ​ទូទាត់​ប្រាក់​បាន​ភ្លាមៗ​ និង​ងាយស្រួល​បំផុត​។​

ជាមួយ​ ABA Merchant​ អ្នក​អាច​ទទួល​បាន​សារ​ជូនដំណឹង​ជាប់​ជា​ប្រចាំ​រាល់ពេល​ដែល​មាន​ប្រតិបត្តិការ​ទូទាត់​នៅ​លើ​វិ​ប​សាយ​,​ កម្មវិធី​ទូរស័ព្ទ​,​ វិក្កយបត្រ​ ឫ​លីង​ភ្ជាប់​ទៅ​នឹង​ការ​ទូទាត់​នោះ​ ដោយ​អាច​គ្រប់គ្រង​ការ​លក់ដូរ​របស់​អ្នក​បាន​តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ទូទាត់​ដែល​យើងខ្ញុំ​បាន​បង្កើត​ជូន​។​ គ្រប់​ប្រតិបត្តិការ​ទូទាត់​ទាំងអស់​ដែល​ធ្វើ​តាម​ ABA Merchant ត្រូវ​បានការ​ពារ​សុវត្ថិភាព​ 100%​ ដោយ​ការ​ផ្ទៀងផ្ទាត់​ 2​ករណី​ និង​ការ​ត្រួតពិនិត្យ​ពី​ក្រុម​ការពារ​សុវត្ថិភាព​របស់​យើងខ្ញុំ​។​

អត្ថប្រយោជន៍សំខាន់ៗ

ABA Merchant​ ផ្ដល់​ប្រយោជន៍​សំខាន់ៗ ​ដែល​ស្រប​តាម​តម្រូវការ​អាជីវកម្ម​របស់​អ្នក​ មាន​ដូច​ជា​៖

  • ​អតិថិជន​បង់ប្រាក់​បាន​ស្រួល​
  • ងាយស្រួល​ដំឡើង​ជាមួយ​ប្រព័ន្ធ​លក់ដូរ​របស់​អ្នក​
  • មិន​គិត​តម្លៃ​សេវា​ប្រចាំខែ​1
  • Plugins​ បត់បែន2

1 លក្ខខណ្ឌនឹងត្រូវអនុវត្ត។
2 Plugins​ ដែល​យើងមាន៖​ Woocommerce,​ Magento (v1.9, v2.0),​ Prestashop (v1.6, v1.7)​។​

តើអ្នកណាគួរប្រើ ABA Merchant

ABA Merchant​ គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​លើ​សេវាកម្ម​ដូច​ជា​៖​ លក់​សំបុត្រ​យន្តហោះ​ និង​សេវាកម្ម​ធ្វើ​ដំណើរ​តាម​អន​ឡាញ​,​ គ្រឹះស្ថាន​អប់រំ​,​ ហាង​ទំនិញ​អន​ឡាញ​,​ រោង​ភាពយន្ត​,​ សេវា​ដឹក​ជញ្ជូន​អាហារ​,​ សណ្ឋាគារ​,​ ភោជនីយដ្ឋាន​,​ និង​សេវាកម្ម​ជា​ច្រើន​ទៀត​!​ យើងខ្ញុំ​បង្កើត​ ABA Merchant​ គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ ទាំង​ការ​ភ្ជាប់​ និង​ការ​ប្រើប្រាស់​។

សូមចូលទៅ វិបសាយ ABA Merchant សម្រាប់​ព័ត៌មាន​បន្ថែម​!

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader