​លីង​ទូទាត់​

​មុខងារ​ លីង​ទូទាត់​ នៅ​ក្នុង​កម្មវិធី​ ABA Merchant មាន​សម្រាប់​អាជីវកម្ម​នានា​ ជា​ពិសេស​ អ្នកលក់​អន​ឡាញ​ និង​អ្នក​ផ្តល់​សេវាកម្ម​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ទូទាត់​ពី​អតិថិជន​របស់​ពួក​គេ​ឲ្យ​កាន់តែ​លឿន​ ដោយ​បង្កើត​នូវ​លីង​ទូទាត់​ដែល​អាច​មាន​ទាំង​តម្លៃ​ទំនិញ​ ព័ត៌មាន​លម្អិត​អំពី​ផលិតផល​ និង​សេវាកម្ម​  និង​រូបថត​។​

ជាមួយ​មុខងារ​ដ៏​មាន​ប្រយោជន៍​នេះ​ អតិថិជន​របស់​អ្នក​លែង​ត្រូវការ​ឧបករណ៍​ពីរ​ទៀត​ហើយ​ដើម្បី​ស្គែ​ន​លេខ​កូដ​ QR​ នោះ​។​ ពួក​គេ​គ្រាន់តែ​ចុច​លើ​លីង​ទូទាត់​ដែល​អ្នក​ចែករំលែក​ជាមួយ​ពួក​គេ​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​ និង​ធ្វើការ​ទូទាត់​បាន​ភ្លាមៗ​ជាមួយ​កម្មវិធី​ ABA​ Mobile​​ នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​។​

បង្កើត​
បង្កើត​លីង​ទូទាត់​បាន​ច្រើន​តាម​តម្រូវការ​បាន​ភ្លាមៗ​

ចែករំលែក​
លីង​អាច​ចែករំលែក​បាន​យ៉ាង​ងាយស្រួល​តាម​កម្មវិធី​ផ្ញើ​សារ

ទទួល​ទូទាត់​
ទទួល​ទូទាត់​បាន​ភ្លាមៗ​ជា​ប្រាក់​រៀល​ ឬ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​

​របៀប​បង្កើត​លីង​ទូទាត់​

  • បើក​កម្មវិធី​ ABA Merchant
  • បញ្ចូល​តម្លៃ​ និង​ប៊ូ​តុង​ ចែករំលែក
  • ប្រសិនបើ​ចាំបាច់​ បន្ថែម​ការ​ពិពណ៌នា​ខ្លីៗ​អំពី​អ្វី​ដែល​អ្នក​ដាក់​តម្លៃ​ និង​/​ឬ​ភ្ជាប់​រូបភាព​ដោយ​ចុច​លើ​រូប​សញ្ញា​កាមេរ៉ា​
  • Select​ Copy​ if​ you​ want​ to​ save​ the​ link​ or​ Share​ to​ send​ it​ out​ immediately;
  • ជ្រើសរើស​កម្មវិធី​ផ្ញើ​សារ​1​ ដែល​អ្នក​ចេញ​ចិត្ត​ ហើយ​ផ្ញើ​ចេញ​។

1​​ កម្មវិធី​ Facebook​ Messenger,​ Instagram,​ Telegram,​ WhatsApp,​ អ៊ីមែល​ ឬ​សារ​ SMS​ និង​កម្មវិធី​ជា​ច្រើន​ទៀត​។

​ទទួលយក​កម្មវិធី​ ABA Merchant

កម្មវិធី​ ABA Merchant​ អាច​ប្រើប្រាស់​បាន​ដោយ​ឥត​គិតថ្លៃ​ និង​មាននៅ​លើ​ Apple​ App​ Store និង​ Google​ Play​ Store​។​

  

ដើម្បី​ចាប់ផ្តើម​ទទួល​ទូទាត់​តាម​កូដ​ QR​ ដោយ​ប្រើ​កម្មវិធី​ ABA Merchant អ្នក​ចាំបាច់​ត្រូវ​មាន​គណនី​សន្សំ​ ABA​ ឬ​គណនី​សន្សំ​តាម​ទូរស័ព្ទ​ដៃ​។​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ចូល​ទៅ​កាន់​ ​គណនី​រហ័ស​​ ដើម្បី​បើក​គណនី​ធនាគារ​ដំបូង​របស់​អ្នក​តាម​កម្មវិធី​ ABA​ Mobile​ ដោយ​មិនបាច់​អញ្ជើញ​ទៅ​ធនាគារ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។​

​ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​ណាមួយ​អំពី​កម្ម​វិធិ​ ABA Merchant​ សូម​ទូរស័ព្ទ​មក​កាន់​យើងខ្ញុំ​គ្រប់ពេលវេលា​តាម​ទូរស័ព្ទ​លេខ​ 1 800 203 203​ ឬ​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ ​ផេ​ក​ Facebook​ ឬ​វិ​ប​សាយ​ធនាគារ​។​

លីងទូទាត់ រួមមានព័ត៌មានអំពីចំនួនទឹកប្រាក់ត្រូវទូទាត់ ការពិពណ៌នាអំពីផលិតផល/សេវាកម្ម រូបភាពដែលពាណិជ្ជករអាចប្រមូលការទូទាត់ពីអតិថិជនរបស់ខ្លួនពីចម្ងាយដោយគ្រាន់តែប៉ះ/ចុចលើលីងដែលទទួលបាន។
លីងទូទាត់មានអត្ថប្រយោជន៍សម្រាប់ពាណិជ្ជករដែលចង់ផ្តល់ជម្រើសទូទាត់ផ្សេងមួយទៀតដល់អតិថិជនរបស់ខ្លួនដែលចង់ទូទាត់ពីចម្ងាយ ឬអ្នកលក់អនឡាញដែលចង់ដាក់លីងទូទាត់លើផលិតផលនីមួយៗរបស់ខ្លួន។
នៅលើផ្ទាំងអេក្រង់ដើមនៃកម្មវិធី ABA Merchant បញ្ចូលចំនួនទឹកប្រាក់ បន្ទាប់មកចុចប៊ូតុង ចែករំលែក។ បញ្ចូលការពិពណ៌នាអំពីផលិតផល/សេវាកម្ម និងភ្ជាប់ជាមួយរូបភាព ប្រសិនបើចាំបាច់។ ចុចប៊ូតុង ចែករំលែក ឬកូពី ដើម្បីចែករំលែកលីងទៅកាន់អតិថិជន។
បាទ/ចាស៎ ពិតជាអាច។ ការពិពណ៌នាអំពីផលិតផល/សេវាកម្ម និងរូបភាព គ្រាន់តែជាជម្រើសសម្រាប់ ការបង្កើតលីងទូទាត់។
នៅលើប្រអប់លីងទូទាត់ ចុចលើប៊ូតុង ចែករំលែក ដើម្បីផ្ញើលីងនោះតាមបណ្តាញដែលអ្នកជ្រើសរើស ដូចជា Facebook messenger, Telegram ឬអ៊ីមែលទៅកាន់អតិថិជន។ ពាណិជ្ជករអាចចុចលើប៊ូតុង កូពី  ដើម្បីកូពី និង paste លីងនោះនៅកន្លែងណាមួយ ដូចជាផេក Facebook Shops។
អតិថិជនអាចបើកលីងនោះនៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ។ ប្រសិនបើអតិថិជនប្រើប្រាស់កុំព្យូទ័រដើម្បីចុចលើលីងនោះ វានឹងបង្ហាញកូដ QR នៅលើកម្មវិធីស្វែងរក (browser)។ អតិថិជនអាចទូទាត់ជាមួយ ABA Pay ដោយគ្រាន់តែស្គែនកូដ QR ដោយប្រើកម្មវិធី ABA Mobile។ ប្រសិនបើអតិថិជនបើកលីងនោះតាមទូរស័ព្ទដៃដែលមានដំឡើងកម្មវិធី ABA Mobile នោះកម្មវិធីនឹងបើកដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទូទាត់ដោយប្រើ ABA Pay។
ពិតជាអាច លីងមួយដដែលអាចចែករំលែកទៅអតិថិជនបានច្រើន ប៉ុន្តែវាអាចប្រើសម្រាប់ទទួលតែការទូទាត់ប៉ុណ្ណោះ។ ប្រសិនបើអតិថិជនធ្វើការទូទាត់ដោយប្រើលីងនេះ វានឹងលែងមានសុពលភាព។
ពាណិជ្ជករនឹងមិនទទួលបានការទូទាត់ ហើយលីងនេះនឹងនៅមានសុពលភាពរយៈពេល 30 ថ្ងៃចាប់ពីកាលបរិច្ឆេទទទួល។
អតិថិជនអាចធ្វើការទូទាត់បានជាមួយ ABA Pay ប៉ុណ្ណោះ។
នៅពេលនេះ ការទូទាត់កាតមិនទាន់មានសម្រាប់លក្ខខណ្ឌនេះទេ។ 

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader