មុខងារចេញវិក្កយបត្រ ABA Merchant
មុខងារចេញវិក្កយបត្រ (ABA Merchant Invoicing Tool) ជួយឲ្យម្ចាស់អាជីវកម្មដំណើរការប្រតិបត្តិការរបស់ពួកគេប្រកបដោយប្រសិទ្ធភាពតាមរយៈមុខងារគ្រប់គ្រងវិក្កយបត្រ ប្រកបដោយភាពច្នៃប្រឌិត។ ក្រៅពីអនុញ្ញាតឲ្យអ្នកបង្កើតវិក័យប័ត្រដែលមើលទៅមានលក្ខណៈត្រឹមត្រូវ1 វាក៏អនុញ្ញាតឲ្យអ្នកបង្កើតវិក័យប័ត្រដោយស្វ័យប្រវិត្តជាលក្ខណៈបុគ្គល ឬច្រើន ដើម្បីសន្សំសំចៃពេលវេលា និងកាត់បន្ថយកំហុសឆ្គងពីការបញ្ចូលដោយដៃផ្ទាល់។ លើសពីនេះទៅទៀតមុខងារចេញវិក្កយបត្ររបស់យើងខ្ញុំ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មផ្ញើវិក្កយបត្រទៅអតិថិជនយ៉ាងងាយស្រួលតាមឌីជីថលដូចជាអ៊ីម៉ែល និងកម្មវិធីផ្ញើសារផ្សេងដូចជាតេលេក្រាមនិង WhatsApp។
1 វិក្កយបត្រអាចត្រូវបានកែសម្រួលយ៉ាងងាយស្រួលតាមរយៈ មុខងារគ្រប់គ្រងវិក្កយបត្រនៃ ABA Merchant។
អត្ថប្រយោជន៍
- បង្កើតវិក្កយបត្រតែមួយនិង/ឬច្រើនហើយផ្ញើទៅអ្នកទទួលច្រើន
- ចែករំលែកបណ្តាញភ្ជាប់ទៅអតិថិជនរបស់អ្នកដើម្បីទទួលបានការទូទាត់
- បង្កើតវិក្កយបត្រផ្ទាល់ខ្លួនជាមួយនឹងម៉ាកសញ្ញា និងការរចនារបស់ក្រុមហ៊ុនអ្នក
- តាមដានស្ថានភាពវិក្កយបត្រគ្រប់ពេលវេលាជាក់ស្តែង និងទទួលការជូនដំណឹងនៅពេលបង់ប្រាក់
- ផ្ញើសាររំលឹកដោយស្វ័យប្រវត្តិទៅកាន់អតិថិជន និងទទួលបានប្រាក់ទាន់ពេលវេលា
- បង្កើតវិក្កយបត្រនៃការកក់របស់អតិថិជនអ្នក ហើយដំណើរការនៅទំព័របង់ប្រាក់
- សម្រេចការទូទាត់ទៅគណនីអាជីវកម្មរបស់អ្នក។
របៀបដំណើរការ
អ្នកអាចបង្កើតវិក្កយបត្រតាមតម្រូវការដោយងាយស្រួល និងចែករំលែកវាជាបណ្តាញភ្ជាប់ទៅអតិថិជនរបស់អ្នកតាមរយៈកម្មវិធីអនឡាញដើម្បីប្រមូលការទូទាត់។ អតិថិជនទាំងអស់របស់អ្នកត្រូវធ្វើគឺគ្រាន់តែចុច ឬប៉ះលើតំណភ្ជាប់ហើយវានឹងនាំពួកគេទៅកាន់ទំព័រទូទាត់ប្រាក់ដែលមានសុវត្ថិភាព។ នៅទីនេះអតិថិជនអាចពិនិត្យមើលព័ត៌មានលម្អិតនៃវិក្កយបត្រ និងចុចយល់ព្រមតាមលក្ខខណ្ឌរបស់អ្នក (ប្រសិនបើមាន) មុននឹងបញ្ជាក់ពីការទូទាត់។ លក្ខណៈពិសេសនេះក៏អនុញ្ញាតឲ្យបោះពុម្ពវិក្កយបត្រដែលមានលេខកូដ QR ដែលអតិថិជនរបស់អ្នកអាចស្កេនដើម្បីទូទាត់ជាមួយកម្មវិធី ABA ឬជាមួយកម្មវិធីទូទាត់ផ្សេងទៀត2។ អ្នកនឹងត្រូវបានជូនដំណឹងភ្លាមៗបន្ទាប់ពីអតិថិជនរបស់អ្នកបានធ្វើការទូទាត់ប្រាក់របស់ពួកគេ។
2 កម្មវិធីធនាគារដែលគាំទ្រលេខកូដ QR របស់ Visa និង Mastercard ហើយកម្មវិធីទូទាត់ផ្សេងទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលក្នុងនោះមាន គណនីបាគង និងធនាគារសមាជិក KHQR។
អ្នកណាដែលត្រូវការ?
មុខងារចេញវិក្កយបត្ររបស់ ABA Merchant ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មដែលចេញវិក្កយបត្រជាញឹកញាប់ហើយក្នុងបរិមាណច្រើន។ វាសាកសមឥតខ្ចោះចំពោះប្រភេទអាជីវកម្មផ្សេងៗគ្នារួមមានប៉ុន្តែមិនកំណត់ចំពោះអ្នកផ្តល់សេវាកម្មអាជីពអ្នកលក់ដុំ ក្រុមហ៊ុនសំណង់ អាជីវកម្មក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងអាជីវកម្ម ជាច្រើនទៀត។
ដើម្បីចាប់ផ្តើមពីរបៀបដែលមុខងារចេញវិក្កយបត្រនៃ ABA Merchant អាចត្រូវបានផ្តល់ជូនតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់អ្នក សូមចូលទៅកាន់វិបសាយ ABA Merchant ទូរស័ព្ទលេខ 1 800 203 203 ឬអ៉ីមែល [email protected] ababank.com។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។