កម្មវិធី PayWay Mobile
ធនាគារ ABA នាំមកនូវកម្មវិធី PayWay Mobile ដែលជាដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជា ហាងកាហ្វេ ហាងសម្លៀកបំពាក់អនឡាញ ហាងកែសម្ផស្ស និងហាងផ្សេងៗទៀត ដើម្បីប្រមូលការទូទាត់មិនប្រើសាច់ប្រាក់។
ដោនឡូតកម្មវិធីនេះដោយឥតគិតថ្លៃពី Google Play Store ដាក់ចូលក្នុងទូរស័ព្ទដៃ Android របស់អ្នក និងចាប់ផ្តើមទទួលការទូទាត់មិនប្រើសាច់ប្រាក់បានភ្លាមៗពីអតិថិជន ដោយបង្កើតកូដ QR ផ្ទាល់ខ្លួនរបស់អ្នក!
ហេតុអ្វីជ្រើសរើសកម្មវិធី PayWay Mobile?
ដំឡើងកម្មវិធី បើកដំណើរការ និងចាប់ផ្តើមទទួលការទូទាត់។ មិនបាច់អញ្ជើញទៅកាន់សាខា មិនបាច់បំពេញឯកសារ។
មិនគិតថ្លៃបង្កើត ឬដំឡើងកម្មវិធីឡើយ។ រាល់ការទូទាត់ទាំងអស់ចេញពីគណនី ABA គឺមិនគិតថ្លៃសេវាឡើយ។
ត្រួតពិនិត្យប្រតិបត្តិការ និងបរិមាណការលក់ទាំងអស់តាមពេលវេលាជាក់ស្តែង និងធ្វើការសងប្រាក់ទៅវិញ 1។
ងាយស្រួលក្នុងការបន្ថែមទីតាំងលក់ និងកំណត់អ្នកគិតលុយតាមទីតាំងនីមួយៗ។
1 ប្រាក់បង្វិលសងវិញដោយប្រើកម្មវិធីនេះអាចធ្វើទៅបានទាល់តែប្រតិបត្តិការនោះត្រូវបានធ្វើឡើងក្នុងរយៈពេល 24 ម៉ោង។
ចំនួនទឹកប្រាក់កំណត់
ប្រភេទពាណិជ្ជករ | កំណត់ប្រចាំថ្ងៃ | កំណត់ប្រចាំខែ | ||
រៀល | ដុល្លារ | រៀល | ដុល្លារ | |
ម្ចាស់គណនីរហ័ស1 ABA | 4,000,000 | 1,000 | 20,000,000 | 5,000 |
ម្ចាស់គណនីស្តង់ដារ ABA | 20,000,000 | 50,000 | 400,000,000 | 100,000 |
សាជីវកម្ម | 800,000,000 | 200,000 | 4,000,000,000 | 1,000,000 |
អត្ថប្រយោជន៍បន្ថែម
- បង្កើតកូដ QR2 ភ្លាមៗ
- ទទួលការទូទាត់តាមរយៈ ABA PAY, mVisa QR និង Masterpass QR
- ទទួលការទូទាត់ជាប្រាក់រៀល ឬដុល្លារ3
- ទទួលការជូនដំណឹងភ្លាមៗរាល់ពេលទទួលការទូទាត់
- ដោនឡូតរបាយការណ៍ការលក់សម្រាប់រយៈពេលរហូតដល់ 30 ថ្ងៃ
- ផ្ញើ ឬដោនឡូតព័ត៌មានប្រតិបត្តិការធ្វើជាវិក្កយបត្រការលក់
1 ប្រភេទគណនីដែលបើកពីចម្ងាយដោយមិនអញ្ជើញមកកាន់សាខាធនាគារ (នឹងមានឆាប់ៗនេះ)។
2 កូដ QR អាចជាកូដចរន្ត (ចំនួនទឹកប្រាក់ទូទាត់មានស្រាប់នៅក្នុងកូដ QR) ឬកូដថេរ (អតិថិជនត្រូវបញ្ចូលចំនួនទឹកប្រាក់ទូទាត់បន្ទាប់ពីស្គែនកូដ QR)។
3 ការទូទាត់ឆ្លងរូបិយប័ណ្ណមិនអាចប្រើបានឡើយ។
របៀបដំឡើង PayWay Mobile សម្រាប់អាជីវកម្មរបស់អ្នក
ដោនឡូតកម្មវិធី
ដើម្បីចាប់ផ្តើមទទួលការទូទាត់ជាមួយកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមានគណនី ABA ។ ចុចលើរូបខាងក្រោមនេះដើម្បីដោនឡូតកម្មវិធីពី Google Play Store។
បន្ទាប់ពីដោនឡូត គ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ដើម្បីបង្កើតទីតាំងលក់ដំបូងរបស់អ្នក និងចាប់ផ្តើមទទួលការទូទាត់ដោយមិនប្រើសាច់ប្រាក់។ មិនគិតថ្លៃសេវាទេ!
ប្រសិនបើអ្នកមានកម្មវិធី ABA Mobile សូមទាក់ទងមកយើងខ្ញុំភ្លាមៗដោយគ្រាន់តែចុចប៊ូតុង ទាក់ទងមកយើងខ្ញុំ នៅលើម៉ឺនុយមេរបស់កម្មវិធី។ ក្រៅពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាមកម្មវិធី Facebook Messenger តាមវិបសាយធនាគារ ឬទូរស័ព្ទមកយើងខ្ញុំគ្រប់ពេលវេលាតាមលេខ 023 225 333។
- ចូលប្រើប្រាស់របាយការណ៍ការលក់របស់លោកអ្នករហូតដល់ 30 ថ្ងៃ និងគ្រប់គ្រងរបាយការណ៍នោះបានគ្រប់ទីកន្លែង
- ត្រួតពិនិត្យប្រតិបត្តិការ និងបរិមាណការលក់ទាំងអស់តាមពេលវេលាជាក់ស្តែង និងធ្វើការសងប្រាក់ទៅវិញនៅពេលចាំបាច់
- ប្រសិនបើលោកអ្នកមានទីតាំងលក់ច្រើនកន្លែង លោកអ្នកអាចបន្ថែមទីតាំងលក់ថ្មីៗដោយងាយស្រួល និងកំណត់អ្នកគិតលុយទៅតាមទីតាំងលក់នីមួយៗ
- មិនគិតថ្លៃបង្កើត ឬដំឡើង ការទូទាត់ទាំងអស់ដែលធ្វើឡើងតាមគណនី ABA ទាំងអស់ គឺឥតគិតថ្លៃសេវា
- ទទួលការទូទាត់តាមរយៈ ABA PAY, កូដ mVisa QR និងកូដ Masterpass QR
ប្រសិនបើឈ្មោះគណនីរបស់លោកអ្នកគឺ Chea David នោះឈ្មោះកាត់របស់លោកអ្នកគឺ ‘D. Chea’ ដែលជាការបង្រួមគ្នានូវនាម និងគោត្តនាមរបស់លោកអ្នក។ ហេតុនេះ លោកអ្នកនៅសល់តែ 13 តួអក្សរសម្រាប់ឈ្មោះ/កម្រងព័ត៌មានអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានបំណងចង់បង្កើនចំនួនតួអក្សរ សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទ 023 225 333 (គ្រប់ពេលវេលា)។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ PayWay Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។