ផ្ទេរតាម SWIFT

ធនាគារ ABA បាននាំមកនូវបទពិសោធធនាគារទំនើប មានសុវត្ថិភាព ទាំងការផ្ញើ និងទទួលប្រាក់របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការផ្ទេរប្រាក់អន្តរជាតិ សូមពិនិត្យជម្រើសខាងក្រោម។

លេខកូដ SWIFT របស់ធនាគារ ABA គឺ ABAAKHPP

ការផ្ទេរប្រាក់ចេញ

ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រសិទ្ធផលខ្ពស់បំផុត សូមជ្រើសរើសសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់យើង ដែលដំណើរការលឿន និងមានប្រសិទ្ធផលបំផុតដោយប្រើបច្ចេកវិទ្យា SWIFT។ ជាមួយបច្ចេកវិទ្យា SWIFT នេះ ទឹកប្រាក់របស់លោកអ្នក នឹងត្រូវបានផ្ទេរចូលក្នុងគណនីអ្នកទទួលដោយផ្ទាល់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។

ក្នុងគោលបំណងដើម្បីធ្វើឲ្យបទពិសោធរបស់អ្នកជាមួយធនាគារ ABA បានកាន់តែមានភាពងាយស្រួល យើងបានបង្កើតសំណុំបែបបទផ្ញើប្រាក់ទៅក្រៅប្រទេស OTT (Outward Telegraphic Transfer) ។ អ្នកអាចទាញយកវាបានយ៉ាងងាយស្រួល បំពេញវាពេលដែលវាផ្តល់ភាពងាយស្រួលសម្រាប់អ្នក បន្ទាប់មកបោះពុម្ពចេញ និងនាំយកវាទៅឲ្យ Teller នៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។

ដើម្បីទាញយកសំណុំបែបបទ សូមចុចលីងក្រោមនេះ

រូបិយប័ណ្ណកម្រៃជើងសារ1ថ្លៃបណ្តាញសេវាកែសម្រួល
USD0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ30ដុល្លារ
CAD0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
AUD0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
EUR0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
GBP20.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
SGD0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
THB30.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
CNY0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
VND0.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ
JPY40.15% ឬអប្ប. 15ដុល្លារ15ដុល្លារ40ដុល្លារ

សម្រាប់ម៉ាស៊ីនគិតលេខអត្រាផ្ទេរប្រាក់ក្រៅប្រទេស សូមចុចត្រង់នេះសម្រាប់ព័ត៌មានបន្ថែម។

រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ

1 ប្រសិនបើ​លោក​អ្នក​ចង់​បង់ថ្លៃ​សេវា​ធនាគារ​ ABA​ និង​ថ្លៃ​សេវា​ធនាគារ​អន្តរការី​/​ធនាគារ​ដៃគូ​ឲ្យ​ហើយ​ ដើម្បី​ធានា​ថា​ទឹកប្រាក់​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ធនាគារ​ទទួលផល​បាន​គ្រប់​ចំនួន​នោះ​ អ្នក​គួរ​ជ្រើសរើស​យក​ជម្រើស​ “OUR”​ ខណៈ​ពេល​ដែល​អ្នក​កំពុង​បំពេញ​ពាក្យ​ស្នើសុំ​ផ្ទេរ​ប្រាក់​។​ ក្នុង​ករណី​បែប​នេះ​ ថ្លៃ​សេវា​បន្ថែម​ត្រូវ​បាន​អនុវត្ត​៖

រូបិយប័ណ្ណថ្លៃសេវារូបិយប័ណ្ណថ្លៃសេវា
USD30ដុល្លារCNY50ដុល្លារ
CAD30ដុល្លារEUR50ដុល្លារ
AUD30ដុល្លារGBP50ដុល្លារ
VND30ដុល្លារTHB50ដុល្លារ
SGD50ដុល្លារJPY4100ដុល្លារ

2 សម្រាប់ការផ្ទេរជារូបិយប័ណ្ណ ផោន (GBP) ដែលតិចជាង 100ផោន (GBP ) នឹងត្រូវគិតថ្លៃសេវាបន្ថែមចំនួន 5ផោន (GBP )។
3 សម្រាប់ការផ្ទេរជារូបិយប័ណ្ណ បាតថៃ (THB) ដែលជ្រើសយកជម្រើស SHA ឬ BEN នឹងត្រូវគិតថ្លៃសេវាបន្ថែម រហូតដល់ចំនួន 1000បាត (THB)។
4 សម្រាប់ការផ្ទេរប្រាក់ យេនជប៉ុន (JPY) ជាមួយចំនួនទឹកប្រាក់ តិចជាង ឬស្មើ 10,000,000 យេនជប៉ុន ថ្លៃសេវារួម (OUR) គឺ 100 ដុល្លារអាមេរិក។ សម្រាប់ការផ្ទេរប្រាក់លើសពី 10,000,000 យេនជប៉ុន ថ្លៃសេវារួម (OUR) គឺ 100 ដុល្លារអាមេរិក + 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ។

ការផ្ទេរប្រាក់ទៅក្រៅប្រទេស ត្រូវបានធ្វើទៅតាមធនាគារដៃគូរបស់យើង និងតាមរយៈបណ្តាញរបស់ពួកគេនៅជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាឈ្មោះធនាគារដែលជាដៃគូរបស់យើង ដែលមាននៅប្រទេសផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ ចេញ រឺ ចូលក្នុងគណនីរបស់អ្នក៖

រូបិយប័ណ្ណឈ្មោះធនាគារភ្នាក់ងារលេខ SWIFT កូដ
USDJP Morgan Chase Bank, USACHASUS33
USDStandard Chartered Bank, USASCBLUS33
USDStandard Chartered Bank (Singapore) LimitedSCBLSG22
USDWoori Bank, South KoreaHVBKKRSE
USDKookmin Bank, South KoreaCZNBKRSE
USDKorea Exchange Bank, South KoreaKOEXKRSE
USDDBS Bank, SingaporeDBSSSGSG
USDVietcom Bank, VietnamBFTVVNVX
USDOCBC Bank, SingaporeOCBCSGSG
USDNational Bank of Canada, CanadaBNDCCAMMINT
CADNational Bank of Canada, CanadaBNDCCAMMINT
EURNational Bank of Canada, CanadaBNDCCAMMINT
EURCommerzbank AG, GermanyCOBADEFF
GBPStandard Chartered Bank, UKSCBLGB2L
SGDDBS Bank, SingaporeDBSSSGSG
CNYChina Construction Bank Corporation, ChinaPCBCCNBJ
THBStandard Chartered Bank, ThailandSCBLTHBX
KRWWoori Bank, South KoreaHVBKKRSE
VNDVietcom Bank, VietnamBFTVVNVX
AUDJPMorgan Chase Bank, N.A., SydneyCHASAU2X
JPYSumitomo Mitsui Banking Corporation, JapanSMBCJPJT
  • ប្រើកម្មវិធី ABA Mobileធនាគារអនឡាញ ដែលអ្នកអាចធ្វើខ្លួនឯងបាន 24/7។ ឬ
  • ទៅកាន់សាខាធនាគារ ABA ដែលនៅជិតបំផុតហើយ បំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។

ចំណាំៈ​ ប្រទេស​មួយ​ចំនួន​ខាងក្រោម​នេះ​ មាន​តម្រូវការ​ព័ត៌មាន​ដោយឡែកៗ​ពី​គ្នា​៖​

ប្រទេសដែលផ្ញើប្រាក់ទៅ តម្រូវការព័ត៌មានដែលអតិថិជន ABA ត្រូវបញ្ចូល
USA Routing Number/Fedwire Number/ABA
United Kingdom Sort code
New Zealand BSB Number
Australia BSB Number
Canada Transit Number and Institution Number
Thailand Branch Name
Japan Branch Name/Branch Code
Latvia Intermediary Bank
Vanuatu Intermediary Bank
UAE Purpose Code

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ 023 225 333

លក្ខខណ្ឌនៃការផ្ទេរប្រាក់របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ “ABA”

សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះគឺជា កិច្ចព្រមព្រៀង រវាងរូបអ្នក និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។

  1. អ្នកផ្ទេរបានអះអាង និង បញ្ជាក់ថារាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវនិងពិតប្រាកដមែន។ ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវអាក់ដំណើរការ និងការដកចេញដែលបង្កឡើងដោយសារអ្នកផ្ទេរបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវ។
  2. អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរ នូវចំនួនប្រាក់រួមទាំងកម្រៃសេវាផ្សេងៗ។
  3. អ្នកផ្ទេរបានយល់ និង ឯកភាពថាធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ក្នុងស្រុកដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
  4. អ្នកផ្ទេរអនុញ្ញាតឲ្យធនាគារធ្វើការពន្យារ, បង្កក ឬលុបចោលការផ្ទេរប្រាក់ប្រសិនបើធនាគារ ឬធនាគារអន្តការី រកឃើញថាការផ្ទេរប្រាក់នោះមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
  5. អ្នកផ្ទេរធានាថាការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ ធនាគារមានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេត/សិក្សាបន្ថែមអំពីអតិថិជន។
  6. អ្នកស្នើសុំ នឹងមិនទាមទារសំណងណាមួយពីធនាគារសម្រាប់ការខាតបង់ ឬការបដិសេធណាមួយ ប្រសិនបើប្រតិបត្តិការរបស់ខ្លួនត្រូវបានបង្កក ឬបដិសេធដោយធនាគារអន្តរការី ឬធនាគារទទួល ពាក់ព័ន្ធនឹងទណ្ឌកម្ម ឬលក្ខខណ្ឌកម្រិតអន្តរជាតិណាមួយ។
  7. អ្នកផ្ទេរធានាផ្ដល់ជូននូវព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ។
  8. ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្ម និងកម្រៃក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។
  9. ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលការសម្រេចពីតុលាការ ការស៊ើបអង្កេត និងបទបញ្ជានានា។
  10. ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោលធនាគារ ABA នឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញនៅពេលធនាគារ ABA ទទួលបានប្រាក់ពីធនាគារអន្តរការី។ អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារអន្តរការីអាចនឹងគិតថ្លៃបញ្ឈប់ការផ្ទេរ និងកម្រៃផ្សេងៗហើយអត្រាប្ដូរប្រាក់លើការទូទាត់នោះនឹងត្រូវអនុវត្តផងដែរ។
  11. ធនាគារមិនទទួលខុសត្រូវលើពន្ធនានា កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
  12. ដើម្បីបំពេញបញ្ចប់ការផ្ទេរប្រាក់ឲ្យបានត្រឹមត្រូវ ធនាគារធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការីអាចនឹងគិតកម្រៃដែលកម្រៃនោះនឹងត្រូវដកចេញពីប្រាក់ផ្ទេរឬទូទាត់ពីធនាគារយើងខ្ញុំ។ ប្រសិនបើធនាគារអន្តរការីយកកម្រៃពីធនាគារយើងខ្ញុំ នោះធនាគារយើងខ្ញុំនឹងដកកម្រៃនោះ ពីគណនីអ្នកផ្ទេរវិញ។
  13. ប្រាក់ដែលដាក់ផ្ទេរក្រោយម៉ោង 4រសៀលម៉ោងនៅកម្ពុជា នឹងត្រូវដំណើរការផ្ទេរនៅថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ។
  14. ដើម្បីធ្វើការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរ អ្នកត្រូវតែបំពេញពាក្យស្នើសុំកែប្រែ/បញ្ឈប់ការផ្ទេរប្រាក់ រួចចុះហត្ថលេខាហើយប្រគល់ជូនសាខាណាមួយរបស់ធនាគារយើងខ្ញុំ។ ការសុំកែប្រែឬបញ្ឈប់មិនអាចធ្វើតាម អ៊ីម៉ែលឬទូរស័ព្ទបានឡើយ។ ពាក្យស្នើសុំនេះអាចទាញយកឬដោនឡូតពីវិបសាយរបស់យើងខ្ញុំតាម www.ababank.com/en/international-transfers/
  15. ជម្រើសបង់ប្រាក់ "OUR" មានន័យថាចំនួនទឹកប្រាក់ដែលផ្ទេរនឹងត្រូវទទួលពេញលេញបានដោយគ្មានការកាត់ទុកនៅធនាគាររបស់អ្នកទទួលប្រាក់។ ប៉ុន្តែមិនមែនមិនមានការកាត់ទុកចំពោះអ្នកទទួលប្រាក់នោះទេ។ ធនាគាររបស់អ្នកទទួលប្រាក់ ក៏អាចនឹងគិតថ្លៃសេវាមួយចំនួនផងដែរ។ ធនាគារយើងមិនធានានូវការផ្ទេរប្រាក់ក្នុងចំនួនពេញលេញដល់អ្នកទទួលប្រាក់ឡើយ។
  16. ជម្រើសបង់ថ្លៃសេវា “BEN” មានន័យថា ថ្លៃសេវាធនាគារយើងខ្ញុំ និងថ្លៃសេវាធនាគារអន្តរការី នឹងត្រូវដកចេញពីទឹកប្រាក់ផ្ទេរ។ អ្នកផ្ទេរបានយល់និងឯកភាពថា ប្រសិនបើខ្លួនជ្រើសយកជម្រើស “BEN”នោះថ្លៃសេវា នឹងត្រូវដកចេញពីប្រាក់ផ្ទេរ។
  17. សំរាប់ប្រទេសមួយចំនួន លេខ IBAN គឺជាតម្រូវការចាំបាច់។ សូមត្រួតពិនិត្យជាមួយអ្នកទទួលជាមុនសិនមុននឹងអ្នកធ្វើការផ្ទេរប្រាក់។ សូមមើលគេហទំព័រនេះសម្រាប់ព័ត៌មានលម្អិតបន្ថែម www.iban.com/structure

ដើម្បីធ្វើឲ្យបទពិសោធសេវាធនាគាររបស់អ្នកជាមួយយើងខ្ញុំកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាព សូមធ្វើការផ្ទេរប្រាក់របស់អ្នកតាម SWIFT ដោយប្រើកម្មវិធី ABA Mobile! ដើម្បីដឹងបន្ថែម សូមចុចលីងនេះ

ការផ្ញើប្រាក់ចូល

ធនាគារ ABA ផ្តល់ការផ្ទេរប្រាក់រហ័សពីក្រៅប្រទេស​សម្រាប់ឯកត្តបុគ្គល/ក្រុមហ៊ុន​ តាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូ​ដោយមានរូបិយប័ណ្ណយ៉ាងច្រើន។

រូបិយប័ណ្ណ ចំនួនប្រាក់ ថ្លៃសេវា
USD 0.01 - 1.00 សេវាស្មើទឹកប្រាក់ដែលបានទទួល
USD 1.01 - 10 1ដុល្លារ
USD ច្រើនជាង 10 0.10% ឬ អប្ប. 10 (ណាមួយខ្ពស់ជាង)
CAD, AUD, EUR, GBP, SGD,
THB, CNY, VND, JPY
មិនកំណត់ មិនគិតថ្លៃ
  • រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ។
  • ថ្លៃសេវាស៊ើបអង្កេត 100ដុល្លារ នឹងត្រូវកាត់ពីទឹកប្រាក់ផ្ទេរ។ ក្នុងករណីដែលទឹកប្រាក់ត្រូវបានផ្ញើត្រលប់ទៅធនាគារទទួលប្រាក់ទូទាត់ពាណិជ្ជកម្មវិញ (remitting bank) ដោយសារការសង្ស័យករណីឆបោក។

ដើម្បីងាយស្រួលដល់អ្នកផ្ញើ ទម្រង់អេឡិកត្រូនិកបំពេញស្រាប់សម្រាប់រូបិយប័ណ្ណសំខាន់ៗទាំងអស់ មាននៅទីនេះ។ គ្រាន់តែដោនឡូត ហើយបំពេញព័ត៌មានលម្អិតអំពីគណនី ABA របស់អ្នកទទួលផលក្នុងទម្រង់នេះជាការស្រេច។

រូបិយប័ណ្ណ ទម្រង់
ប្រាក់ដុល្លារអាមេរិក (USD) ដោនឡូត
ប្រាក់ដុល្លារកាណាដា (CAD) ដោនឡូត
ប្រាក់អឺរ៉ូ (EUR) ដោនឡូត
ប្រាក់ដុល្លារអូស្រា្តលី (AUD) ដោនឡូត
ប្រាក់ផោន (GBP) ដោនឡូត
ប្រាក់បាតថៃ (THB) ដោនឡូត
ប្រាក់ដុល្លារសិង្ហបុរី (SGD) ដោនឡូត
ប្រាក់យ៉ន់ចិន (CNY) ដោនឡូត
ប្រាក់ដុង (VND) ដោនឡូត
ប្រាក់យេន (JPY) ដោនឡូត

អតិថិជន​ជាទី​គោរព​ សូម​ជម្រាប​ថា​ ចាប់ពី​ថ្ងៃ​ទី​ 1​ ខែកុម្ភៈ​ ឆ្នាំ​ 2020​ តទៅ​ ការ​ទទួល​ប្រាក់​តាម​ SWIFT​ ទាំងអស់​ ត្រូវ​តែ​ដាក់​លេខ​គណនី​ 9​ ខ្ទង់​របស់​ធនាគារ​ ABA​ ក្នុង​បែបបទ​ទួល​ប្រាក់​ ទើប​អាច​ដំណើរការ​បាន​។​ ការ​ផ្ទេរ​ប្រាក់​ណាមួយ​ដោយ​ប្រើ​លេខ​កាត​ ABA​ 16​ ខ្ទង់​ នឹង​មិន​អាច​ដំណើរការ​បាន​ឡើយ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​ [email protected]remove-this.ababank.com

សម្រាប់ការផ្ទេរប្រាក់ចូល អ្នកផ្ទេរត្រូវផ្តល់ព័ត៌មានលម្អិតដូចខាងក្រោម ទៅឲ្យធនាគាររបស់គាត់ ដើម្បីឲ្យខាងធនាគារធ្វើប្រតិបត្តិការដាក់ប្រាក់ចូលទៅក្នុងគណនី ABA របស់អ្នក។

ឈ្មោះអ្នកទទួលប្រាក់ឈ្មោះរបស់អ្នក ត្រូវតែដូចទៅនឹងឈ្មោះក្នុងធនាគារ ABA
អាសយដ្ឋានអ្នកទទួលប្រាក់អាសយដ្ឋានរបស់អ្នក
លេខគណនីអ្នកទទួលប្រាក់លេខគណនីទាំង 9ខ្ទង់ របស់អ្នកនៅធនាគារ ABA (លេខចាប់ពី 000 ឬ 001)
ឈ្មោះធនាគារអ្នកទទួលប្រាក់ADVANCED BANK OF ASIA LIMITED
អាសយដ្ឋានធនាគារអ្នកទទួលប្រាក់អគារលេខ 148 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
លេខកូដ SWIFT ធនាគារអ្នកទទួលប្រាក់ABAAKHPP
ធនាគារដៃគូសូមជ្រើសរើសធនាគារកណ្តាល ទៅតាមរូបិយប័ណ្ណ ពី បញ្ជីឈ្មោះធនាគារដៃគូភ្នាក់ងារ របស់យើង។
សេវាផ្ទេរប្រាក់ចូលក្នុងគណនី គឺជាការផ្ទេរប្រាក់រហ័សពីក្រៅប្រទេសសម្រាប់ឯកត្តបុគ្គល ឬក្រុម ហ៊ុនតាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូដោយមានរូបិយប័ណ្ណយ៉ាងច្រើន។

ចុចលើរូបិយប័ណ្ណត្រូវផ្ញើខាងក្រោមនេះដើម្បីទទួលបានព័ត៌មានលម្អិតអំពីការណែនាំពីការផ្ទេរប្រាក់ចូលគណនីតាម SWIFT ដើម្បីផ្តល់ជូនអ្នកផ្ញើអោយផ្ញើប្រាក់ចូលគណនី ABA៖

  • ប្រាក់ដុល្លារអាមេរិក (USD)
  • ប្រាក់ដុល្លារកាណាដា (CAD)
  • ប្រាក់អឺរ៉ូ (EUR)
  • ប្រាក់ដុល្លារអូស្រា្តលី (AUD)
  • ប្រាក់ផោន (GBP)
  • ប្រាក់បាតថៃ (THB)
  • ប្រាក់ដុល្លារសិង្ហបុរី (SGD)
  • ប្រាក់យ៉ន់ចិន (CNY)
  • ប្រាក់ដុង (VND)
លេខកូដ SWIFT របស់ធនាគារ ABA គឺ ABAAKHPP
ជាធម្មតាការផ្ទេរប្រាក់ចូលគណនីប្រើរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។
អតិថិជនអាចទទួលការផ្ទេរប្រាក់អន្តរជាតិដែលផ្ញើចូលកម្ពុជាតាម SWIFT បានជារូបិយប័ណ្ណប្រាក់អឺរ៉ូ (EUR) ប្រាក់ដុល្លារកាណាដា (CAD) ប្រាក់ដុល្លារអូស្រា្តលី (AUD) ប្រាក់ផោន (GBP) ប្រាក់បាតថៃ (THB) ប្រាក់ដុល្លារសិង្ហបុរី (SGD) ប្រាក់យ៉ន់ចិន (CNY) ប្រាក់ដុង (VND) ប្រាក់យេនជប៉ុន (JPY) តាមរយៈធនាគារដៃគូរបស់ធនាគារ ABA ដែលនឹងត្រូវប្តូរទៅជាប្រាក់ដុល្លារអាមេរិក (USD) ហើយដាក់ចូលទៅក្នុងគណនីប្រាក់ដុល្លាររបស់អតិថិជនដោយឥតគិតថ្លៃ។
អាសយដ្ឋានធនាគារ ABA ដែលត្រូវបំពេញនៅក្នុងសេវាផ្ទេរប្រាក់ចូលគណនី គឺអាស័យដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ148 មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី1 ខ័ណ្ឌចំការមនភ្នំពេញ។
ការផ្ទេរប្រាក់ចូលគណនីគ្មានការកំណត់នោះទេ។

សេវាផ្ទេរប្រាក់ផ្សេងទៀត

ធនាគារយើងក៏មានការផ្តល់ជូនសេវាផ្ញើប្រាក់ទៅក្រៅប្រទេសផងដែរ តាមរយៈសេវា MoneyGram និង Ria Money Transfer។ សំរាប់ជនជាតិ ហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់ទៅស្រុកកំណើតតាមរយៈសេវា MoneyGram (MoneyGrado) និង DBP Money Transfer

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader