សេវា E-Cash

​កម្មវិធី​ ABA​ Mobile​ ក៏​នាំ​មក​ជូន​លោក​អ្នក​នូវ​សេវា​ ECash​ ផង​ដែរ​។​ ជា​វិធី​ងាយស្រួល​ហើយ​មាន​សុវត្ថិភាព​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​កាន់​មិត្តភក្តិ​គ្រួសារ ​ឬ​ក៏ខ្លួនឯង​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​។​ ចំណុច​ពិសេស​នោះ​ គឺថា​អ្នក​មិន​ចាំបាច់​មាន​កាត​ធនាគារ​ដើម្បី​ធ្វើការ​ដក​ប្រាក់​នោះ​ឡើយ​។​

លក្ខខណ្ឌ

លក្ខខណ្ឌតម្រូវអតិថិជនដែលប្រើកម្មវិធី ABA​ Mobile​
គណនីដែលប្រើបានគណនីចរន្ត ឬ គណនីសន្សំណាមួយ (លើកលែងគណនីបញ្ញើកំណត់)
រូបិយប័ណ្ណប្រាក់ដុល្លារ​ ឬ​ ប្រាក់រៀល
ចំនួនទឹកប្រាក់តិចបំផុតក្នុងមួយប្រតិបត្តិការ20ដុល្លារ​ ឬ 50,000រៀល
ចំនួនទឹកប្រាក់ច្រើនបំផុតក្នុងមួយប្រតិបត្តិការ980ដុល្លារ​​ ឬ​ 2,000,000រៀល
លក្ខខណ្ឌនៃការគិតថ្លៃសេវា
  • ថ្លៃសេវាមិនអាចប្រគល់ត្រលប់មកវិញបានទេ (ប្រសិនបើអតិថិជនមិនបានដកប្រាក់ពីម៉ាស៊ីន ATM ក្នុងរយៈពេល 24ម៉ោង)
  • ចំនួនទឹកប្រាក់តាម E-cash (ចំនួនប្រាក់ដើម) ប្រគល់ត្រលប់ទៅវិញ ប្រសិនបើអតិថិជនមិនដកប្រាក់ពីម៉ាសុីន ATM ក្នុងរយៈពេល 24ម៉ោង
សុពលភាពលេខកូដ E-Cash24ម៉ោង
ចំនួនទឹកប្រាក់កំណត់សំរាប់ប្រតិបត្តិការ (ក្នុងមួយថ្ងៃ)980ដុល្លារ​​ ឬ​ 3,900,000រៀល

លក្ខខណ្ឌ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ ABA​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។

ថ្លៃសេវា

ចំនួន1សេវា
20​ -​100​0.10
120​ -​ 2000.20
220​ -​ 3000.30
320​ - 4000.40
420​ -​ 500​ 0.50
520​ -​ 600​0.60
620​ -​ 7000.70
720​ -​ 800​0.80
820​ -​ 9000.90
920​ –​ 9801.00

1 ចំនួន​ទឹកប្រាក់​ដែល​អាច​ដក​បាន​ ត្រូវ​តែ​ជា​លទ្ធផល​នៃ​តួលេខ​ណាមួយ​គុណ​នឹង​ 20​។

ចំនួន2សេវា
50,000​ -​ 400,000400
450,000​ -​ 800,000800
850,000 -​ 1,200,000​1,200
1,250,000​ -​ 1,600,0001,600
1,650,000​ -​ 2,000,0002,000
2,050,000​ -​ 2,400,0002,400
2,450,000​ -​ 2,800,0002,800
2,850,000​ -​ 3,200,000​​3,200
3,250,000​ -​ 3,600,0003,600
3,650,000​ -​ 3,900,0004,000

2 ចំនួន​ទឹកប្រាក់​ដែល​អាច​ដក​បាន​ ត្រូវ​តែ​ជា​លទ្ធផល​នៃ​តួលេខ​ណាមួយ​គុណ​នឹង​ 50,000​ អតិបរមា​ 2,000,000​ រៀល​ក្នុង​មួយ​ប្រតិបត្តិការ​។

របៀបផ្ញើប្រាក់

ដើម្បីប្រើប្រាស់សេវាកម្មនេះ យើងត្រូវ៖

  • ​ចូល​ទៅ​កម្មវិធី​ ABA​ Mobile​ សិន​ រួច​ចុច​ត្រង់​ រូប​សញ្ញា​ដែល​មាន​អក្សរ​ E-Cash​ ស្ថិត​ចំ​កណ្តាល​អេ​ក្រង់​
  • ជ្រើសរើស​គណនី​1 ​ណាមួយ​របស់​អ្នក​ដែល​ត្រូវ​ផ្ញើ​ទៅ​កាន់​ ATM
  • បំពេញ​ចំនួន​ទឹកប្រាក់2 ​ដែល​អ្នក​ចង់​ផ្ញើ​
  • ចុច​លើ​ពាក្យ​ ‘​ផ្ញើ​’​ ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ផ្ញើ

1 ​ជ្រើសរើស​គណនី​ដុល្លារ​ប្រសិនបើ​អ្នក​ផ្ញើ​ជា​ប្រាក់​ដុល្លារ​ និង​ជ្រើសរើស​គណនី​ប្រាក់​រៀល​បើ​អ្នក​ចង់​ផ្ញើ​ជា​ប្រាក់​រៀល​។​
2 ​ចំនួន​ដែល​អាច​ដក​បាន​គឺ​ពី​ 10​ –​ 200​ ដុល្លារ​ ឬ​ពី​ 10,000​ –​ 400,000​ រៀល​ក្នុង​មួយ​ប្រតិបត្តិការ​។​ ចំនួន​ទឹកប្រាក់​កំណត់​ដក​បាន​ក្នុង​មួយ​ថ្ងៃ​គឺ​ 200​ ដុល្លារ ឬ​ 800,000​ រៀល​។​

បន្ទាប់មក អ្នកនឹងឃើញលេខសម្ងាត់ 6 ខ្ទង់ដែលអ្នក ឬអ្នកទទួលត្រូវការដើម្បីដកប្រាក់ពីម៉ាស៊ីន ATM។ អ្នកអាចផ្ញើលេខកូដសម្ងាត់នេះទៅកាន់សាច់ញាតិរបស់អ្នកបានដោយប្រើ ប៊ូតុង ពណ៌ក្រហមដែលមាននៅលើអេក្រង់របស់កម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នក (SMS, Messenger, Facebook ជាដើម)។ ក្រៅពីនេះ លេខកូដសម្ងាត់នឹងលេចឡើងនៅលើសារជូនដំណឹងឫក៏អាចរកបានក្នុងផ្នែកការជូនដំណឹង។

របៀបដកសាច់ប្រាក់

ដើម្បី​ដក​សាច់ប្រាក់​តាម​រយៈ​សេវាកម្ម​ E-Cash​ អ្នក​ទទួល​ត្រូវ​តែ​អនុវត្ត​​ដូច​ខាងក្រោម​៖

  • ​ទៅ​កាន់​ ATM​ ណាមួយ​របស់​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​
  • ចុច​ប៊ូ​តុង​ “Accept”​ ឬ​ “Enter”​ ដើម្បី​ដំណើរការ​ ATM
  • ជ្រើសរើសភាសា
  • ចុចប៊ូតុង E-Cash ដែលមាននៅលើអេក្រង់
  • ជ្រើសរើស​ប្រភេទ​រូបិយ​ប​ណ្ណ័​ (​ដុល្លា​រ ឬ​រៀល​)
  • វាយបញ្ចូលចំនួនទឹកប្រាក់ដូចគ្នានឹងទឹកប្រាក់ដែលបានផ្ញើ
  • វាយបញ្ចូលលេខសម្ងាត់ទាំង 6ខ្ទង់ របស់ E-Cash។

ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile

​ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​សេវា​ E-Cash​ អ្នក​ត្រូវ​ដោ​ន​ឡូត​ និង​ចុះ​ឈ្មោះ​ជាមួយ​ ABA​ Mobile​។​ សូម​ចុច​រូបភាព​ខាងក្រោម​ ដើម្បី​ទាញ​យក​កម្មវិធី​ ABA​ Mobile​ ពី​ Apple​ Store​ ឬ​ Google​ Play​ Store​។​ បន្ទាប់​ពី​ទាញ​យក​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!

  

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader